ដោយសារតែភ្លើងប្រច័ណ្ឌប្តីបានដាក់ពង្រាយខ្សែភ្លើងក្នុងផ្ទះដើម្បីផ្តាច់ជីវិតប្រពន្ធ

ខេត្តបាត់ដំបង ៖ស្ត្រីវ័យ៣០ឆ្នាំ ម្នាក់បានដួលស្លាប់បោកទៅនឹងជញ្ជាំងស័ង្កសីយ៉ាងអាណោចអាធម្ម ក្រោយពីបានដើរជាន់ទៅលើខ្សែភ្លើងដែលប្តីទុរយសបានដាក់ពង្រាយនៅក្នុងផ្ទះដើម្បីអោយឆក់យកជីវិតភរិយាដោយសារតែភ្លើងប្រច័ណ្ឌ  ដោយបន្សល់នូវកូនស្រីកំព្រាចំនួន២នាក់ ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល  ថ្ងៃទី៣ ខែមេសាឆ្នាំ ២០២១ត្រង់ចំណុចក្បែស្ពាននាគស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង។ បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត  អាយុ ៣១ ឆ្នាំឯប្រពន្ធដែលស្លាប់ នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុ ខាងលើដោយអ្នកទាំង ២ មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុង នឹងគ្នាហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរ  នៅទីបំផុតប្រពន្ធក៏បាន សុំលែងលះតែម្តងប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំប៉ុន្តែបុរសជាប្តីមិនព្រមចូលខ្លួននោះទេដោយនៅចិញ្ចឹមចិត្តរក្សាភ្លើងប្រច័ណ្ឌដដែល ។

តាមចម្លើយសារភាពរបស់បុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះ ទាំងថ្ងៃមែនប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែ ភ្លើងនោះទើបបណ្តាលអោយឆក់ស្លាប់តែម្តង ។

នៅល្ងាចថ្ងៃដដែលនេះដែរសមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជាប្តីទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែហើយដើម្បីសាកសួរដោយឡែកសពប្រពន្ធកំពុងរង់ចាំអោយខាងផ្នែកជំនាញ កោសល្យវិច្ច័យខេត្ត  ចុះទៅពិនិត្យទើបប្រគល់ទៅអោយសាច់ញាតិធ្វើបុណ្យនៅពេលក្រោយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *