រថយន្តស៊ីណាមួយគ្រឿងផ្តាច់ជីវិតបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនៅចំនុចចំណោទបិតត្រាំង ស្រុកព្រៃនប់

ព្រះសីហនុ:បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅចំនុចចំណោទបិតត្រាំង។កាលពីវេលាម៉ោង ១៤:៥៥នាទី ថ្ងៃទី៣ មេសា ២០២១ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១១-២១២ ។ សមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុនពេលកើតឡើងបង្កដោយម៉ូតូកង់បី ០១គ្រឿងម៉ាក  LONCIN  ពណ៌ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ 1F-8037 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ស៊ីម សាឡន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែ លុះមកដល់ចំណុចខាងលើ បានបើកម៉ូតូវ៉ាជែង មកខាង ឆ្វេងដៃ បុករថយន្ត ០១គ្រឿងម៉ាក TOYOTA SIENNA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-3552 បើកបរដោយឈ្មោះ ឯម ចិត្រា ភេទប្រុស  អាយុ ២៧ឆ្នាំ មានទីលំនៅភូមិសឹង ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ ។ ករណីគ្រោះថ្នាក់ខាងលើ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ បើកបរដោយឈ្មោះ ស៊ីម សាឡន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ បច្ចុប្បន្ន សាកសពកំពុងស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត បានឃាត់ខ្លួនមកសួរនាំ ។ SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *