សត្វពស់ថ្លាន់ចំនួន 62 ក្បាលដែលជាប្រភេទសត្វដ៏កម្រនិងជិតផុតពូជ ត្រូវបានសមត្ថកិច្ចចម្រុះ នាំយកមកលែងទៀតហើយនៅក្នុងតំបន់ការពារអភិរក្សនៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង:សត្វពស់ថ្លាន់ចំនួន 62ក្បាលដែលជាប្រភេទសត្វដ៏កម្រនិងជិតផុត ពូជអស់ទៅ ហើយនោះត្រូវបានសមត្ថកិច្ចចម្រុះឧទ្យាននុរក្ស.រដ្ឋបាលព្រៃឈើ.ក្រុមអន្តរាគមន៍.មន្ត្រីបរិស្ថាននិងកងរាជអាវុធហត្ថបាននាំយកមកលេងទៀតហើយនៅក្នុងតំបន់ការពារអភិរក្សបឹងធម្មជាតិក្នុងស្រុកកំពង់លែងដើម្បីឱ្យបានបន្តកូនចៅវិញគ្រាដែលសត្វកម្រនេះជិតផុតពូជទៅហើយ ។មន្ត្រីបរិស្ថានប្រចាំនៅតំបន់ជាប់ទ្រូបានឲ្យដឹងថាសត្វពស់ថ្លាន់ទាំងអស់ខាងលើនេះទៅបានកម្លាំងចម្រុះនាំយកមកលេខនៅបឹងព្រៃតំបន់អភិរក្សធម្មជាតិវិញនៅវេលាម៉ោង នៅវេលាម៉ោង 3 និង 30 នាទីរសៀលថ្ងៃទី 22 មេសា 2021 ម្សិលមិញនៅចំណុចតំបន់ការពារបឹងនិងព្រៃ អភិរក្សធម្មជាតិ អតីតឡូត៍នេសាទលេខ 1 ក្នុងឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។ មន្ត្រីបរិស្ថានប្រចាំនៅស្នាក់ការឃុំឆ្នុកទ្រូងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅវេលាម៉ោង 8 យប់ថ្ងៃទី 2 មេសា 2021 ថាសត្វពស់ថ្លាន់ទាំង 62 ក្បាលខាងលើនោះទៅបានប្រជាពលរដ្ឋយកមក ប្រគល់ឲ្យនិងខ្លះទៀតចាប់បានពីក្រុមឈ្មួញដឹកយកធ្វើអាជីវកម្មទៅលក់នៅកន្លែងផ្សេងៗ ។មន្ត្រីបរិស្ថានប្រចាំខេត្តកំពង់ឆ្នាំងខាងលើដដែលបានឲ្យដឹងទៀតថាសត្វពស់ថ្នាំទាំង 62 ក្បាលខាងមុខនេះត្រូវបានកម្លាំងចម្រុះនាំយកមកលេងនៅក្នុងតំបន់ព្រៃការពារបឹងធម្មជាតិជីវៈចម្រុះដើម្បីធ្វើការថែរក្សាការពារនិងអភិរក្សចំពោះសត្វពស់ថ្លាន់ប្រភេទខាងលើនេះជាសត្វកម្រនិងកំពុងរងការផុតពូជនិងបានមានឱកាសរស់នៅដោយក្តីសុខសាន្តនិងបានបន្តពូជឡើងវិញផងដែរ ។ក្នុងនោះផងដែលកម្លាំងចម្រុះមន្ត្រីបរិស្ថានបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាការពារពូជសត្វដ៏កម្រនេះកុំចាប់ធ្វើអាជីវកម្មលក់ដូរនិងកុំកាប់ទន្ទ្រានព្រៃលិចទឹកដែលជាជម្រកសត្វគ្រប់ប្រភេទរស់នៅបង្កកូនចៅបន្តទៀតផងដែរ ។ សូមបញ្ជាក់ផងដែរថាការចាប់សត្វព្រៃធ្វើអាជីវកម្មវាជាអំពើល្មើសច្បាប់ហើយអាចប្រឈមនឹងមានទោសទាន់ផងដែរ ៕ដោយលោកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *