ដោយអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល !អាជ្ញាធរខេត្តព្រះវិហារ នៅតែបន្តរឹតបន្តឹងរាល់អ្នកធ្វើដំណើរឆ្លងកាត់ និងចេញចូលក្នុងដែនសមត្ថកិច្ចរបស់ខេត្ត

ព្រះវិហារៈ ដោយអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ ស្កាត់ និងការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការឈានទៅបញ្ចប់ព្រឹត្តិការ សហគមន៍២០កុម្ភះ ផ្ទុះឡើងគួ រឲ្យព្រួយបារម្ភរៀងរាលថ្ងៃ អាជ្ញាធរខេត្តព្រះវិហារ បានចាត់វិធានការតឹងរឹង តម្រូវឲ្យ អាជ្ញាធរស្រុក ដែលនៅជាប់ព្រំប្រទល់ខេត្ត និងខេត្តនីមួយៗ រួមគ្នាអនុវត្តតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងអនុវត្តឲ្យបានម៉ឹងម៉ាត់តាមវិធានការរបស់ ក្រសួងសុខាភិបាល ដែលបានដាក់ចេញ នាពេលកន្លងមក។  ដើម្បីបន្តពង្រឹងយន្តការត្រួតពិនិត្យលើគ្រប់មធ្យោបាយធ្វើដំណើរឆ្លងកាត់និង ចេញចូលក្នុងខេត្ត ចែកម៉ាស វាស់កំដៅ បាញ់សម្អាតដៃនឹងទឹកអាល់កុល និងបានពន្យល់ ណែនាំ អំពីការអនុវត្តវិធានការសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ ឆ្លងកាត់។ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានលើកឡើងថា ការអនុវត្តវិធានការ ៣ការពារ ៣កុំ និងវិធានការណែនាំរបស់ ក្រសួងសុខាភិបាល ដែលបានដាក់ប៉ុស្តិ៍ប្រចាំការ ត្រួតពិនិត្យនៅព្រំដែនខេត្តមួយទៅខេត្តមួយ គឺបានអនុវត្តយ៉ាងតឹងរឹង ក្រោយកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការត្រួតពិនិត្យនេះ នឹងបន្តអនុវត្តរហូតដល់ ស្ថានការជំងឺកូវីដ១៩ បានធូរស្រាលមកវិញ។ លោក ហោ ប៊ុនហួរ បានបន្តថា ពាក់ព័ន្ធនឹងការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ មកពីខេត្តនានា ចូលមកខេត្តព្រះវិហារ ក្រុមការងារបានត្រួតពិនិត្យ មនុស្ស ត្រូវឆ្លងកាត់បានល្អិតល្អន់ជាប្រចាំ  អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា អាជ្ញាធរខេត្ត ក៏ដូចអាជ្ញាធរស្រុក នៅតែបន្តរឹតបន្តឹងលើការអនុវត្តវិធាការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ ក្រសួងសុខាភិបាល លុះត្រាណាជំងឺកូវីដ១៩ បានធូរស្រាល ឬឈានទៅបញ្ចប់ព្រឹត្តិការសហគមន៍ ២០កុម្ភះ តែទោះជាយ៉ាងណា ខេត្តព្រះវិហារ ក៏មិនទាន់មានអ្នក វិជ្ជមានជំងឺកូវីដ១៩នេះនៅឡើយទេ៕ SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *