បន្តជុសជុលកៀ សម្រួល ផ្លូវ ក្រាល ល្បាយ ថ្ម ៣ ខ្សែ នៅតាម បណ្ដោយព្រំដែន ជើងភ្នំដងរែក របស់ក្រុមការងារ ជួសជុល ថែទាំ ផ្លូវ មន្ទីរសាធារណការ ខេត្តព្រះវិហារ

ព្រះ វិហារៈ បើទោះបី ប្រទេស កម្ពុជា កំពុងស្ថិត ក្នុងតំណាក់កាល នៃ ការបង្ការ ទប់ស្កាត់ និង ជំងឺ កូ វីដ -១៩ ក៏ពិតមែន ប៉ុន្តែ សំរាប់ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ព្រះវិហារ នៅតែ បន្ត ការជួលជុល ថែទាំ ផ្លូវ នៅក្នុង ខេត្ត របស់ខ្លួន ជាប្រចាំ ដើម្បី កុំអោយ ខូច ខាត ធ្ងន់ធ្ងរ ចំណាយ លើ ការជួសជុល ឬ ស្ថាបនា ឡើងវិញ ច្រើន ហើយក៏ ដើម្បី បង្ក ភាព ងាយ ស្រួល ដល់ ប្រជាពលរដ្ឋ ក្នុងការ ធ្វើដំណើរ ផងដែរ ។ នៅ ព្រឹក ថ្ងៃទី ០២ មេសា ឆ្នាំ ២០២១ នេះ ក្រុមការងារ នៃ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ បាន បន្ត កិច្ចខិតខំ ប្រឹងប្រែង ដោយ កៀ សម្រួល ផ្លូវ ក្រាល ល្បាយ ថ្ម ចំនួន ០៣ ខ្សែ នៅតាម បណ្ដោយព្រំដែន ជើងភ្នំដងរែក ស្ថិតនៅ ឃុំ ស្រអែម ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ ។ លោក សំ លាង ទ្រី ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ បានប្រាប់ថាៈ បើទោះបី ប្រទេស កម្ពុជា កំពុងស្ថិត ក្នុងដំណាក់កាល នៃ ការបង្ការ ទប់ស្កាត់ នឹង ជំងឺ កូ វីដ -១៩ ក៏ពិតមែន អនុវត្តតាម ការណែនាំ របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន និង លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ នៅ ព្រឹក ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ ក្រុមការងារ ជួសជុល ថែទាំ ផ្លូវ របស់ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ បាន បន្ត កិច្ចខិតខំ ប្រឹងប្រែង កៀ សម្រួល ផ្លូវ ក្រាល ល្បាយ ថ្ម ចំនួន ០៣ ខ្សែ នៅតាម បណ្ដោយ ជើងភ្នំដងរែក ស្ថិតនៅ ឃុំ ស្រអែម ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ ដូចជា ផ្លូវ ខេត្ត លេខ 2PVH1 ប្រវែង ៩,៥ គីឡូម៉ែត្រ ដោយ កៀរ សម្រួល ថែម ល្បាយ ថ្ម ស្រោច ទឹក កិន បង្ហាប់ សម្រេចបាន លទ្ធផល ១០០% និង បន្ត កៀ សម្រួល ផ្លូវ ខេត្ត លេខ ២៦ ២៧ ប្រវែង ១៣,៨ គីឡូម៉ែត្រ ( ភូមិគ ១ ដល់ ភូមិ អង្គ្រង ) និង ផ្លូវ ខេត្ត លេខ 2PVH3 ប្រវែង ១៧,០ គីឡូម៉ែត្រ ពី ជើងភ្នំ ទ្រព្យ ដល់ ភូមិ អង្គ្រង ) ។  គួរ បញ្ជាក់ថា ពាក់ព័ន្ធ នឹង ការងារ បង្ការ ទប់ស្កាត់ នឹង ជំងឺ កូ វីដ -១៩ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ តែងតែ យកចិត្តទុកដាក់ បំផុត ក្នុងការ ចូលរួមចំណែក ជាមួយ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ដោយ អនុវត្តតាម ការណែនាំ របស់ ក្រសួងសុខាភិបាល និង ជាពិសេស អនុវត្ត តាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ចក្រ កម្ពុជា នូវ វិធានការ ការពារ ជំងឺ កូ វីដ ១៩ ៣ កុំ ៣ ការពារ ។  ថ្នាក់ដឹកនាំ មន្ទីរ តែងតែបាន ដាស់តឿន ក្រើនរំលឹក ដល់ មន្ត្រី ក្រោម ឱវាទ ទាំងអស់ ជារឿយៗ ត្រូវមាន ទំនួល ខុសត្រូវ ខ្ពស់ ដោយ បន្ត អនុវត្ត វិធានការ ខាងលើ អោយបាន ហ្មត់ចត់ និង ត្រឹមត្រូវ តាម ការណែនាំ ដោយបាន ចាត់តាំង មន្ត្រី ប្ដូរ វេន គ្នា ប្រចាំ ការ រៀងរាល់ ម៉ោង ធ្វើការ ដើម្បី ត្រួតពិនិត្យ កំដៅ និង បាញ់ អាល់កុល លាងដៃ ជូន មន្ត្រី និង ប្រជាពលរដ្ឋ ដែល មក ទទួល សេវា គ្រប់ ប្រភេទ របស់ មន្ទីរ ទាំងអស់ នៅ ទ្វារ ច្រកចេញចូល និង នៅមុខ អគារ ទាំងអស់ របស់ មន្ទីរ ៕ SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *