បុរសសរសៃប្រសាទម្នាក់ព្យាយាមរត់ចូលឡានជាច្រើនដងពេលថ្ងៃអត់អីមានអីរត់ចូលពេលយប់ម្តងត្រូវរថយន្តបុកស្លាប់បានសំរេចនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង:បុរសម្នាក់មានវិបត្តិគ្រួសារផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតសរសៃប្រសាទគិតខ្លីព្យាយាមរត់ចូលឡានគេតាមផ្លូវជាតិលេខ១ដើម្បីធ្វើអត្តឃាដជាច្រើនលើកច្រើនដងពេលនេះត្រូវរងយន្តបុកស្លាប់បានសម្រេច។ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីយប់នៅថ្ងៃទី០១ខែមេសាឆ្នាំ២០២១នៅលើកំណាត់ផ្លូវជាតិលេខ១ នៅត្រង់ចន្លោះគីឡូម៉ែត្រ 111-112 (រវាងរថយន្តនិងអ្នកថ្មើជើង)ស្ថិតនៅភូមិព្រែកទប់ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ តន់ ជុង ភេទប្រុស អាយុ38ឆ្នាំ រស់នៅ ភូមិត្រោកឃុំកំតាសួស  ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជាមនុស្សវិកលចារឹក)។បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះដើរតាមដងផ្លូវហើយបានដើរឆ្លងផ្លូវក៏ត្រូវរថយន្ដមិនស្គាល់ម៉ាកបើកបរមកពីរទិសខាងកើតទៅទិសខាងលិចបានបុកបណ្ដាលអោយស្លាប់នៅនឹងកន្លែងហេតុតែម្តង។

មូលហេតុៈជនរងគ្រោះដើរឆ្លងកាត់ផ្លូវ ក៏ប៉ុន្តែមហាជនដាក់ការសង្ស័យថា ជនរងគ្រោះរត់ចូលឡានគេធ្វើអត្តឃាដ ដោយប៉ុន្មានថ្ងៃកន្លងទៅនេះជនរងគ្រោះតែងតែព្យាយាមរត់ចូលរថយន្តគេតាមដងផ្លូវ តែត្រូវម្ចាស់រថយន្តបើកគេចផុតជាច្រើនសារ។បច្ចុប្បន្នសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សាយ ហ្គន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *