ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមលោកអមសុភានិងសហការរីនិងអាជ្ញាធមូលដ្ឋានចុះធ្វើការអប់រុំផ្សព្វផ្សាយអំពីកសរបង្កានិងទបើស្កាត់ជម្ងឺកូវិដ១៩

ខេត្តកំពង់ឆ្នាំងៈ  ប្រធានគណៈកម្មាធិការសាខា លោកអមសុភា រួមដំណើរដោយ លោក អ៊ូ ជួបកុសល ហិរញ្ញឹកគណៈកម្មាធិការសាខា ឯកឧត្ដមវេជ្ជ. ប្រាក់ វ៉ុន លេខាធិការគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា អនុសាខា កក្រក ស្រុកបរិបូណ៌ បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ភូមិមេលំ និងបានបិទរូបភាព ផ្សព្វផ្សាយពីការលាងសម្អាតដៃ នៅក្នុងផ្សារបរិបូណ៌ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១ មេសា២០២១ ។មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថាៈ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លង កូវីដ១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តតាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយ ជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើង នៅលើប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។លោក អម សុភា បានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺ នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែ នាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ និង ២ចូលរួម ។ ក្នុងនោះផងដែរ សាខាក៏បានចែកជូននូវសាប៊ូ និងជែល ដល់ប្រជាពលរដ្ឋដែលបានមកចូលរួមចំនួន ១៨នាក់ ក្នុងម្នាក់ទទួលបាន សាប៊ូ ១ដុំ និងជែលសម្រាប់លាងដៃ ១ដបតូច ៕ លោកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *