អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ប្រគល់អំពូលណេអុងកំចាត់មេរោគ (Ultraviolet Disinfection Lamp )ដល់អាជ្ញាធរខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ រដ្ឋ បាលខេត្តព្រះវិហារ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ បានអញ្ជើញក្នុងពិធីប្រគល់ទទួលអំពូលណេអុងកំចាត់មេរោគ (Ultraviolet Disinfection Lamp ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ សម្រាបផ្តល់ជូនដល់រដ្ឋបាលក្រុងស្រុក ទាំង០៨ ដែលប្រគល់ជូនដោយឯកឧត្តម  សេង សារី ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ នៅសាលប្រជុំធំ ជាន់ទី៣ សាលាខេត្តព្រះវិហារ ក្នងនាមរដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារដែលជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តជាដរាបសូមគោពជូនពរឯកឧត្តមអ្នកតំណាងរាស្រ្ត និងក្រុមគ្រួសារទទួល បានសុខភាពល្អ និងជោគជ័យគ្រប់ភាកិច្ច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *