យុវជនចំនួន៣នាក់ត្រូវបានប៉ូលីសវាយខ្នោះពាក់ព័ន្ធករណីចែកចាយនិងរក្សាទុកគ្រឿងញៀន

 

ដោយ សេង ពិសិដ្ឋ!

ព្រះវិហារៈ ដោយមានការបញ្ជាដឹកនាំពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ អធិការដ្ឋាននគរបាលស្រុកគូលែន នាយប់ថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២១ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្រយង់ សហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើស នៃអធិការ ដ្ឋាននគរបាលស្រុកគូលែន បានល្បាតពួនស្ទាក់ពេលយប់ធ្វើការបំបែកក្រុមក្មេងទំនើង១ក្រុម ហើយ បានឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ មានឈ្មោះ ពិសី ប៊ុនថេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ហើយធ្វើការឆែកឆេបានរកឃើញម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចប់តូច បានធ្វើការដកហូត ទូរស័ព្ទដៃចំនួន០១គ្រឿង និងបានធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀន(វិជ្ជមាន) ។ រួចមកសមត្ថកិច្ចបន្តស្រាវជ្រាវស្វែករកអ្នកពាក់ព័ន្ធផ្សេងទៀត រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៦/៤០នាទី កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ និងដោយមានការយល់ព្រមពីម្ចាស់ផ្ទះ ឈ្មោះ លី ព្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានអនុញាតអោយកម្លាំងសមត្ថកិច្ច ធ្វើការឆែកឆេផ្ទះ យើងបានរកឃើញមុខសញ្ញាចំនួន០២នាក់ទៀត មានឈ្មោះដូចខាងក្រោម ៖១. ឈ្មោះ ប៉ាវ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិ ស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឆែកឆេលើខ្លួនមុខសញ្ញាបាន រកឃើញម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចប់តូច ។ ២. ឈ្មោះ ពល់ ធីរ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងបានឆែកឆេលើខ្លួនមុខសញ្ញា បានរកឃើញម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន សរុបចំនួន១០កញ្ចប់(០៩កញ្ចប់តូច និង០១កញ្ចប់ធំ)បន្ថែមទៀត ។  បានដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀន ថង់វេចខ្ចប់មួយចំនួន ទូរស័ព្ទដៃចំនួន០៣គ្រឿង ។ * ក្នុងកិច្ចប្រតិបត្តិការករណីខាងលើនេះ សរុបមុខសញ្ញាចំនួន០៣នាក់ ម្ស៉ៅក្រាមពណ៌សថ្លា ជាសារធាតុញៀនចំនួន១២កញ្ចប់(១១កញ្ចប់តូច និង០១កញ្ចប់ធំ) ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ថង់សម្រាប់វេចខ្ចប់មួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង។បច្ចុប្បន្នមុខសញ្ញា និងវត្ថុតាងខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគូលែន បានអនុវត្តនីតិវិធីបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រួចរាល់ហើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *