ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់មន្ត្រីរាជការតាមបណ្តា មន្ទីរអង្គភាពជុំវិញខេត្ត ដែល មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃនេះតទៅ។ ការបើកយុទ្ធនាការនាព្រឹកនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យ យកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យ ទៅកាន់ពួកគាត់។ ក្នុង ការចុះពិនិត្យ នេះ លោកជំទាវអភិបាលរងខេត្ត បាន មានប្រសាសន៍ ណែនាំ សម្របសម្រួល ដល់មន្ត្រី ដែល បាន អញ្ជើញ មក ចាក់ វ៉ាក់សាំង នាពេលនេះ ត្រូវអនុវត្ត តាម ការ ណែនាំ ៣ កុំ ៣ ការពារ របស់ រាជរដ្ឋាភិបាល ក៏ដូចជា វិធានការ ការពារ រ បស់ ក្រសួងសុខាភិបាល ដោយ រក្សា គម្លាត និង លាងដៃ ជាមួយ អាល់កុល ឬ សាប៊ូ ឲ្យ បាន ញឹកញាប់ ។ និងបានយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។ សូមបញ្ជាក់ថា៖ មន្ត្រីរាជការដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង នាព្រឹកនេះមានចំនួុន ២៦៥នាក់ និងពេលរសៀលមានចំនួន ១៥០នាក់ ដែលមកពី មន្ទីរសាធារណះការខេត្តកណ្តាល មន្ទីរផែនការខេត្ត និងមន្ត្រីEDC ក្រុងតាខ្មៅ។ សម្រាប់ថ្ងៃទី២ រួមមាន៖រដ្ឋបាលខេត្ត មន្ទីរទំនាក់ទំនងរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ។ថ្ងៃទី៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មន្ទីរទេសចរណ៍ សាខារតនាគារ សាខាធនាគារជាតិ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ សាខាពន្ធដា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ ដ.ន.ស.ស ពន្ធនាគារខេត្ត។ ថ្ងៃទី៤ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ថ្ងៃទី៥ មនកទីរកិច្ចការនារី សាខាគយ និងរដ្ឋាករ សាលាដំបូង មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ មន្ទីរមុខងារសាធារណះ មន្ទីរពាណិជ្ជកម្ម សាខា ប.ស.ស មន្ទីរព័ត៌មាន។ ថ្ងៃទី៦ ព្រះសង្ឃ និវត្តន៍ជន អតីតយុទ្ធជន និងអ្នកផ្សារ អ្នករត់តាក់ស៊ី រត់កង់បី ម៉ូតូឌុប សេវាករ និងសាឡន កាត់សក់៕ដោយ ភាវុន