ឯកឧត្តម អ៊ុន ចាន់ដា ៖ យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ខេត្ត កំពង់ចាម នឹងចាក់ ជូន ពលរដ្ឋ ស្ម័គ្រចិត្ត ក្នុង ១ខែ ១៨ ម៉ឺន នាក់ រយៈពេល ១០ខែ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  បាន អះអាង ថា   អនុគណកម្មការ ចំពោះ កិច្ច ចាក់ វ៉ាក់សាំង កូវីដ-១៩  ខេត្តកំពង់ចាម  បាន រៀបចំ ក្រុម គ្រូពេទ្យ  ចំនួន ៤១ក្រុម    បេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩  ចំនួន ២៩ទីតាំង  នៅ រដ្ឋបាល ក្រុង -ស្រុក  និង មន្ទីរពេទ្យ បង្អែក  ឬ មណ្ឌល សុខភាពនានា  នៅទូទាំង ខេត្ត កំពង់ចាម  ចាប់ពី ថ្ងៃ ទី ១  ខែមេសា  ឆ្នាំ ២០២១ នេះ ទៅ    ដែល ត្រូវ  ប្រេីប្រាស់ រយៈពេល ១០ខែ  ដោយ ក្នុង ១ខែ  ចំនួន ១៨ម៉ឺន នាក់   ស្មេី នឹង ៦០០០នាក់ ក្នុង ១ថ្ងៃ  ចំពោះ ប្រជាពលរដ្ឋដែល ស្ម័គ្រចិត្ត  ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស បេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ ១៩  ជំហាន ទី ២  នៅ រដ្ឋបាល ខេត្ត កំពង់ចាម  នាព្រឹក ថ្ងៃ ទី ១  ខែមេសា  ឆ្នាំ ២០២១ នេះ  ។ ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បាន ថ្លែង ថា  ដោយសារស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា  ទេីបសម្រេច ឲ្យ ធ្វើ ការបញ្ជាទិញវ៉ាក់សាំង ដេីម្បី ការពារ អាយុជីវិត ប្រជាពលរដ្ឋនោះ  ។ ចំពោះ យុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង ពី រាជរដ្ឋាភិបាល  ចំនួន ៣៩.០០០ដូស សម្រាប់ ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត ចំនួន ១៨.០០០នាក់ ក្នុង ១ថ្ងៃ ចាក់ជូន  ៦០០នាក់  ដែល ត្រូវ អនុវត្ត  ត្រឹម រយៈពេល ១ខែ ប៉ុណ្ណោះ  ហើយ ត្រូវ ផ្តល់ ជូន  ប្រជាពលរដ្ឋ ស្ម័គ្រចិត្ត  ដោយ ឥតគិតថ្លៃ  ជា បន្តបន្ទាប់ ទៀត  ។ ជាមួយ គ្នានោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន សំណូមពរ ដល់ អ្នក ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ទាំងអស់  សូម ឲ្យ ស្តាប់ តាម ការ ណែនាំ របស់ ក្រុម គ្រូពេទ្យ  ជៀសវាង ពេល ទទួល វ៉ាក់សាំង ហើយ  តែបែរជា  បាត់បង់ ប្រសិទ្ធភាព ថ្នាំជា អាសាបង់ ទៅ វិញ  ជាពិសេស ត្រូវ បន្ត ការ ប្រុងប្រយ័ត្ន  ដោយ ត្រូវ អនុវត្ត តាម សារ អប់រំ ពិសេស របស់ សម្តេច តេជោ  ហ៊ុន  សែន  ក៏ដូចជា ក្រសួង សុខាភិបាល    នូវ តាម វិធានការ  ៣ ការពារ  ៣កុំ  ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *