ភ្នំពេញៈ នៅ ថ្ងៃ ទី ៣១ ខែ មីនា ឆ្នាំ ២០២១ រាជរដ្ឋាភិបាល កម្ពុជា បាន ចេញ សារាចរ ណែនាំ ស្ដី ពី វិធានការ បង្ការ និង ទប់ស្កាត់ ការ រាតត្បាត នៃ វីរុស កូវីដ-១៩ នៅ ក្នុង ឱកាស ឈប់ សម្រាក បុណ្យ ចូលឆ្នាំ ប្រពៃណី ជាតិ ដែល នឹង ប្រារព្ធ ធ្វើ ឡើង ចាប់ ពី ថ្ងៃ ទី ១៤ រហូត ដល់ ថ្ងៃ ទី ១៦ ខែ មេសា ឆ្នាំ ២០២១ ខាង មុខ នេះ ។ ក្នុង សារាចរ នោះ ដែរ រាជរដ្ឋាភិបាល បាន ធ្វើ ការ ស្នើ ឱ្យ ក្រសួង-ស្ថាប័ន មាន សមត្ថកិច្ច ពាក់ព័ន្ធ និង អាជ្ញាធរ ដែនដី គ្រប់ លំដាប់ ថ្នាក់ ត្រូវ ចាត់ វិធានការ ចាំបាច់ នានា សំដៅ គ្រប់គ្រង និង ធានា សន្ដិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ សាធារណៈ ឱ្យ បាន ល្អ ប្រសើរ ព្រម ទាំង ធានា ឱ្យបាន ម៉ត់ចត់ ក្នុង ការ គ្រប់គ្រង ចរាចរណ៍ ការ ដឹក ជញ្ជូន មនុស្ស និង ការ ធ្វើ ដំណើរ កាត់ រាជធានី-ខេត្ត។ ព្រម គ្នា នោះ ដែរ រាជរដ្ឋាភិបាល ក៏ បាន ប្រកាស ប្រា
ប់ សាធារណជន ទាំង អស់ ឱ្យ ចូលរួម អនុវត្ត វិធានការ មួយ ចំនួន ជា ចាំបាច់ ដោយសូមនៅជួបជុំ ក្រុម គ្រួសារ តាម គេហដ្ឋាន រៀងៗ ខ្លួន ក្នុង ថ្ងៃ បុណ្យ ចូលឆ្នាំ ប៉ុន្តែ ត្រូវ ចៀសវៀង ការ ធ្វើ ដំណើរ ចេញ ក្រៅ ផ្ទះ ដោយ មិន ចាំបាច់ និង ចៀសវាង ការ ធ្វើដំណើរ មិន ចាំបាច់ ឆ្លង កាត់ រាជធានី-ខេត្ត៕SKS