កំពង់ធំះ៖ឯកឧត្តម ស្ខខលូ អភិបាលខេត្តកំពង់ធំបាន អញ្ជើញចុះពិនិត្យមើលទីតាំងដែលត្រូវបានរៀប ចំជាកន្លែង ចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការ គ្រូបង្រៀន អាជីវករ បងប្អូនប្រជាពលរដ្ឋ តាមបណ្តា ក្រុង/ស្រុក ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលនិងចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ទីតាំងដែលត្រូវបានរៀបចំជាកន្លែង ចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការគ្រូបង្រៀន អាជីវករ បងប្អូនប្រជាពលរដ្ឋ តាមបណ្តាក្រុង/ស្រុក ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងស្រុក ,ក្រុងទាំង៩ទូរទាំងខេត្ត។ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះ ចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុកក្នុងមូលដ្ឋាន បន្តទៀត។ សេចក្តីប្រកាសកែតម្រូវ អាយុចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ដែលចាក់បានពីអាយុ ១៨ឆ្នាំឡេីង ទៅ )។មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលបងប្អូនប្រជាពលរដ្ឋមកកាន់ទីតាំង ចាក់វ៉ាកសាំងឲ្យបានច្បាស់។ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅ ទូទាំងខេត្តនាពេលខាងមុខ ។ ឯកឧត្តម ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរៀបចំក្រុមការងារចាក់ វ៉ាក់សាំងកូវីដ-១៩ ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖ ១៣ទីតាំង លើ៩ ក្រុង/ស្រុក-ក្នុងថ្ងៃយុទ្ធនាការចាក់គឺចាក់ជូនមន្ត្រីរាជការ នៅសេសសល់ អាជ្ញាធរដែនដីមូលដ្ឋាន ប្រជាពលរដ្ឋប្រឈម ដូចជាអាជីវករ អ្នករត់តាក់ស៊ី ម៉ូតូឌុប ប្រជាពលរដ្ឋទូទៅ ។
ក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។ អនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕