អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពន្លឿនការសាងសង់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ និងស្រុកកងមាស ខណៈរដូវវស្សាខិតជិតចូលមកដល់

 

កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង ២,០០០ម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស ជាមួយក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក ដោយតម្រូវឲ្យក្រុមហ៊ុនធ្វើការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ ព្រមទាំងបំពេញ តម្រូវការលើគម្រោងអភិវឌ្ឍន៍នៅផ្នែកខាងក្រោម។  កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអភិបាល រងខេត្ត លោកនាយករដ្ឋបាល អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញ ដៃគូរអភិវឌ្ឍន៍ និងមន្ត្រី ពាក់ព័ន្ធមួយចំនួន។ SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *