កំពង់ចាមៈ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសំណេះសំណាល និងពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម និងស្រុក កំពង់សៀម ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គឺធ្វើឡើងទូទាំងប្រទេស នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ព្រមគ្នា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ដើម្បីចាក់ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងក្នុងក្របខណ្ឌទូទាំង ប្រទេស ដោយឥតគិតថ្ល៕ SKS