ខេត្តស្ទឹងត្រែង៖ជនជាតិឡាវម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ រួមជាមួយនិងថ្នាំញៀន៣កញ្ចប់ធំ ដែមានទំងន់ជិត៣គីឡូ។សមត្ថកិច្ចប្រតិបត្តិការការបង្រ្កាបនោះបានឲ្យដឹងថាៈការឃាត់ខ្លួនជនជាតិ ឡាវខាងលើនេះដែរ ត្រូវបានធ្វើឡើងកាលពី វេលាម៉ោង១០ព្រឹកក្នុងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះស្ថិតនៅចំនុចក្បែរស្ពានទីពីរ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថាៈ ជនសង្ស័យដែលឃាត់ខ្លួនបានពេលនេះជាជនជាតិឡាវមានឈ្មោះ ភិត សាម៉ននយ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិហាតស៊ូខូន ស្រុកខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។
វត្ថុតាងបទល្មើសដែលរឹបអូសបានពេលបង្រ្កាបជាថ្នាំញៀនចំនួន៣កញ្ចប់ធំ ប្រភេទមេតាំហ្វេតាមីន ម្សៅថ្លាពណ៌ស ទម្ងន់ប្រហែល៣គីឡូក្រាម ។ ក្រោយការចាប់ខ្លួនជនជាតិឡាវខាងលើរួចមកកម្លាំងជំនាញបានធ្វើការនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើតេស្តរកសារធាតុញៀន ក្រោមវត្តមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងករសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕