អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ ការ បិទភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ បន្ទាប់ ពី មានពលរដ្ឋឆ្លងជំងឺកូវីដ-១៩ តាម រយៈ ព្រឹត្តិការណ៍២០កុម្ភៈ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជាប្រធាន គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង នឹង ជំងឺ កូ វីដ -១៩  អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃ ទី ៣១  ខែមិនា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ចុះ ពិនិត្យ ការ បិទ ជា បណ្តោះអាសន្ន  នូវភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ បន្ទាប់ ពី មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ តាម រយៈ ព្រឹត្តិការណ៍២០កុម្ភៈ កន្លង ទៅ នេះ  ។

ក្នុង កិច្ចប្រជុំ នា ឱកាស នោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ ដល់ គណៈ បញ្ជាការ ឯកភាព ស្រុក   ត្រូវ កសាង ផែនទី ច្រក ចេញចូល ក្នុង ភូមិសាស្ត្រ  ភូមិ អូររុននេះ   ឲ្យ បាន ច្បាស់លាស់  ដើម្បី ដាក់ វិធានការ    ការពារ  ហេីយ ត្រូវ ទូង ស្គរ ឲ្យ បាន ទៀងទាត់  ដើម្បី ដាស់ តឿន ស្មារតី  បងប្អូន ប្រជាពលរដ្ឋ  ឲ្យ បង្កេីន ការ ប្រុងប្រយ័ត្ន  ជានិច្ច  ដរាប ណា ព្រឹត្តិការណ៍ ២កុម្ភៈ  មិន ទាន់ ផុត រលត់ ទេ នោះ  គឺការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ នៅ តែ បន្តកេីត មាន ឡើងដោយ ឥតឈប់ឈរ  ដូច្នេះ ក្នុង នាម ជា អាជ្ញាធរ  យើង ត្រូវ តែរៀបចំ ផែនការ ឲ្យ បាន ជាក់លាក់  ដើម្បី បង្ការ  ទប់ស្កាត់ ការ ឆ្លង រីករាល ដាល ជំងឺ ដ៏ កាច សាហាវ នេះ  ។

ឯកឧត្តមអភិបាលខេត្ត  បាន បញ្ជាក់ ថា  ការ បិទ ភូមិ ដេីម្បី ធ្វើ ចត្តាឡីស័ក នេះ   ចំពោះ តែអ្នក មាន ហានិភ័យ ខ្ពស់គឺ ត្រូវ នៅ ក្នុង ផ្ទះ   ដោយឡែក  ក្រៅ ពី នោះគឺអាច អនុញ្ញាត ឲ្យ គាត់ ចេញ ទៅ ប្រមូលផល បាន  ប៉ុន្តែ ត្រូវ អនុវត្តតាម  វិធានការ  ៣ការពារ  ៣កុំ  ដែល ជា សារ អប់រំ ពិសេស របស់ សម្តេច តេជោ  ហ៊ុន  សែន  ក៏ដូចជា ក្រសួង សុខាភិបាល ផងដែរ   ។

គួរ បញ្ជាក់ ថា  បន្ទាប់ ពី រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន២នាក់ ជាអ្នកប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវដ-១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ៧៤ឆ្នាំ ដែលរកឃើញវិជ្ជមានវីដ-១៩ កាល ពី ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ  ហើយ ក៏ មាន អ្នក ប៉ះពាល់ ដោយផ្ទាល់  និង ដោយប្រយោល ជា ច្រើន អ្នក ទៀត   ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺ ដ៏កាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ  ផ្សេងៗទៀត  អាជ្ញាធរ បានសម្រេច ធ្វើ ការ បិទ ភូមិ អូររុននេះ   ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងឡើងវិញ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *