ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារនាំយថវិការបេឡាមរណៈសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន

ព្រះវិហារ៖នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន ស អ ក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស អ ក ខេត្ត-ស្រុក និងប្រធាន-អនុប្រធានសាខា ស អ ក ឃុំភ្នំត្បែងពីរ សរុបចំនួន៤៥នាក់ ស្រីចំនួន០៦នាក់ អញ្ជើញមកចូលរួមរំលែកទុក្ខនិងនាំយក ថវិកាមរណៈសង្គ្រោះ នៃសមាគម ស អ ក ចំនួន៤.០០០.០០០៛(បួនលានរៀល) ជូនដល់ក្រុមគ្រួសារនៃសព ឈ្មោះ អៀត អ៊ួត ភេទ ប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបរិបូរ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលទទួលមរណៈភាពនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប កាលពីម៉ោង១ និង២០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ដោយរោគាពាធ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *