ក្រសួងសាធារណការចាប់ផ្ដើមកសាងកំណាត់ផ្លូវលេខ 52 ក្នុងឃុំឆ្នុកទ្រូឲ្យក្លាយជាផ្លូវកៅស៊ូ និងចាក់បេតុង

 

ខេត្តកំពង់ឆ្នាំងៈ  កំណាត់ផ្លូវលេខ 52 ពីចំណុចដើមច្រកែង ចុះទៅដល់មាត់ទន្លេកំពង់ទឹកឆ្នុកទ្រូ ដែលស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ មានប្រវែង 2700 ម៉ែត្រដែលជាផ្លូវការគ្រួសក្រហម ពេលនេះកំពុងកសាងឲ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូនិងចាក់បេតុងផងដែរ ។

នេះបើតាមការបញ្ជាក់របស់អាជ្ញាធរឃុំឆ្នុកទ្រូ គឺនៅព្រឹកថ្ងៃទី 31 ខែមីនា ឆ្នាំ 2021នេះ។

មេឃុំឆ្នុកទ្រូលោក សាំងគឹមស៊ន បានឲ្យដឹងថា កំណាត់ផ្លូវលេខ 52 ពីចំនុចផ្ដើមចេញពីដើម ចង្កែងចុះទៅដល់មាត់កំពង់ទឹកឆ្នុកទ្រូ មានប្រវែង 2700 ម៉ែត្រ ពេលនេះត្រូវបានក្រសួង សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចាប់ផ្ដើមកសាងជាថ្មីដោយធ្វើ ឲ្យក្លាយជាផ្លូវក្រាលកៅស៊ូ ដែលកំពុងអនុវត្តកសាងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។មេឃុំឆ្នុកទ្រូបានបញ្ជាក់ថាផ្លូវដែល ត្រូវបានស្ថាបនាជាថ្មីនេះដោយធ្វើការលើកកម្ពស់ ឲ្យខ្ពស់ជាងផ្លូវចាស់កម្ពស់១ម៉ែត្រ មានប្រវែង 2 700 ម៉ែត្រក្នុងនោះធ្វើជាផ្លូវចាក់កៅស៊ូ 2200 ម៉ែត្រនិងនៅសល់ 500 ម៉ែត្រជាផ្លូវចាក់បេតុងព្រោះជាជាប់មាត់ទឹកទន្លេ ។

លោកមេឃុំ បន្ថែមថាផ្លូវមួយខ្សែនេះតាំងពីដើមមកពុំដែលមានផ្លូវល្អបែបនេះទេ ទើបតែបច្ចុប្បន្ន ដែលមានការអភិវឌ្ឍគ្រប់ទីកន្លែងសង្ឃឹមថាក្រោយពីផ្លូវនេះកសាងរួចរាល់ឃុំឆ្នុកទ្រូនិងមានការរីកចម្រើនជាពុំខាន ។ហេតុនេះហើយក្នុងនាមអាជ្ញាធរឃុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អរគុណដល់គណៈអភិបាលខេត្ត និងក្រសួងសាធារណការដែលបានយកចិត្តដាក់អភិវឌ្ឍន៍ ឃុំឆ្នុកទ្រូ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូសូមបញ្ជាក់ដែរថា កំណាត់ផ្លូវលេខ 52 បានតភ្ជាប់ពីផ្លូវជាតិលេខ 5 ចំណុចមុខផ្សារពន្លៃចុះទៅមាត់កំពង់ទឹក ឆ្នុកទ្រូមានប្រវែង 9 គីឡូម៉ែត្រ  កន្លងមកក្រសួងសាធារណការបានធ្វើផ្លូវបានមួយចំនួនធំហើយ និងបើការកសាងលើកនេះ (2700ម៉ែត្រ)ធ្វើអោយបានរួចរាល់ គឺនៅសល់តែប្រមាណ តែ500 ម៉ែត្រ ទៀតផ្លូវ មួយខ្សែនេះ នឹង បញ្ចប់ជាស្ថាពរហើយ៕លោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *