សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តចុះធ្វើ យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ

ខេត្តស្វាយរៀង ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋ នៅតាមសហគមន៍ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បី ចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តតែ ផ្ទុះរាលដាលខ្លាំងជាបន្តបន្ទាប់ នៅថ្ងៃ ៣១ ខែ មីនា ឆ្នាំ ២០២១ នេះឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងបានចាត់ឲ្យក្រុមប្រតិបត្តិសាសាខា បន្តចុះធ្វើ យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ ត្រង់ចំណុចផ្សាកន្ទុយវ៉ៃ សង្កាត់ចេក ផ្សាស្វាយជ្រំ ស្រុកស្វាយជ្រំ និងតាមទីប្រជំជន ក្នុងក្រុង ស្វាយរៀង ដែលក្រុមការងារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានចំនួន ៣១០ នាក់ស្រី ២៨៥ នាក់ ។

ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពី វិធានការ ការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា ។ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះដែរ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស ចំនួន ២១០ សន្លឹក បិទផ្ទាំងរូបភាពផ្សព្វផ្សាយចំនួន ៥១ សន្លឹក ចែកសាប៊ូ ៥០ ដុំ ខិត្តប័ណ្ណផ្សព្វផ្សាយពីវិធានការការពារ ខ្លួនពី កូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន ៣១០ បណ័្ណរបៀបលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹក ចំនួន ៣១០ បណ័្ណ និងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៣១០ បណ័្ណ ព្រមទាំងបាន ផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លង នៃ ជំងឺកូវីដ-១៩ ដោយប្រដាប់បំពងសម្លេងតាមរថយន្ត ជាពិសេសផ្សព្វផ្សាយអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារ ៣កុំ ២ ចូលរួម និង សារអប់រំនានារបស់ក្រសួងសុខាភិបាល ។ដោយ មិន ភក្ដី

You might like

Leave a Reply

Your email address will not be published. Required fields are marked *