ខេត្តកំពង់ឆ្នាំង:រថយន្តពីរគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័បុកគ្នាបណ្តាលក្រឡាប់ផ្ងាជើងនៅលើកំណាត់ផ្លូវជាតិលេខ 5គៀបជាប់អ្នកបើកបើនៅក្នុងការប៊ីនរថយន្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 8និង 10នាទីថ្ងៃទី 31មីនា 2021នៅលើកំណាត់ផ្លូវជាតិលេខ5ចន្លោះបង្គោលគីឡូម៉ែត្រលេខ86និង87ត្រង់ចំណុចផ្លូវបំបែកចូលរោងទឹកកកស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកហ៊ីយ៉ាន់ ដាយពណ៍សពាក់ស្លាក់លេខព្រះស៊ីហនុ 3A7277អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយត្រូវបានរថយន្តម៉ាកហ៊ីយ៉ានដាយពណ៍ទឹកក្រូចពាក់ស្លាកលេខPP3F4851អ្នកបើកបរឈ្មោះនួនសុខឿន ភេទប្រុសអាយុ៤២ឆ្នាំរសនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួលខេត្តកណ្តាលមុខ របរបើកបររថយន្តអោយក្រុមហ៊ុនវរះប៊ុនថាំត្រូវបានគាប់ជាប់ក្នុងការប៊ិនរថយន្តបើកបរក្នុងទិសដៅ ស្របទិសគ្នាពីជើងទៅត្បូង ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយឲ្យដឹង ថានៅមុនពេលកើតហេតុពួក គាត់បានឃើញរថយន្ត 2 គ្រឿងបើកបន្តកន្ទុយគ្នាពីជើងទៅត្បូងដល់ចំណុចចុះទួល រថយន្តកូរ៉េធុនធំមានដងសន្ទូចបានបត់ឆ្វេងស្រាប់តែត្រូវបានរថយន្តកូរ៉េធុនតូចរបស់ក្រុមហ៊ុនវីរៈប៊ុនថាំបានបុកចំទាំងខ្លួនបណ្ដាលឱ្យក្រឡាប់ផ្ងារជើងនឹងរងគ្រោះថ្នាក់អ្នកបើកបររថយន្តធុនតូចត្រូវបានកៀបជាប់នៅក្នុងកាប៊ីនរថយន្តតែភាគីខាងរថយន្តធុនធំមិនមានគ្រោះថ្នាក់នោះឡើយ ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងខេត្តបានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍យករថយន្តទាញអ្នកបើកបរចេញពីក្នុងការភ្ជាប់ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ។ហើយមូលហេតុដែលបង្ករអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែការបើកបររបស់រថយន្តទាំងពីរគ្រឿងនេះបើកបរខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យកើតមានគ្រោះ ថ្នាក់បែបនេះតែអ្វីដែលជាសំណាងមួយនោះគឺមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរទាំងពីរនោះឡើយ។
ក្រោយពេលកើតហេតុរថយន្តទាំងពីឡ្រឿងត្រូវបសនសមត្ថកិច្ចនាំយកទៅការរិយាលយ័ចរាចរផ្លូវ គោគដើម្បីរងចាំធ្វើការដោះស្រាយតាមនិតវិធីផងដែរ ៕លោកស្រីសានផល្លា