បង្ការនិងទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ១៩ បំរើជូនមន្រ្តីនិងនិងអតិថិជនមកទទួល សេវាសាធារណៈ

 

ព្រះវិហារៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុតនូវវិធានការ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមវិធានការ ៣កុំ ៣ការពាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ នាឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែក ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នូវវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ។

ថ្នាក់ដឹកនាំមន្ទីរ តែងតែបានដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ជារឿយៗ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយបន្តអនុវត្តវិធានការខាងលើអោយបានហ្មត់ចត់ និងត្រឹមត្រូវតាមការណែនាំ ដោយបានចាត់តាំងមន្ត្រីប្ដូរវេនគ្នាប្រចាំការរៀងរាល់ម៉ោង ធ្វើការដើម្បីត្រួតពិនិត្យកំដៅ និងបាញ់អាល់កុលលាងដៃជូនមន្ត្រី និងប្រជាពលរដ្ឋដែលមក ទទួលសេវាគ្រប់ប្រភេទរបស់មន្ទីរទាំងអស់ នៅទ្វារច្រកចេញចូល និងនៅមុខអគារទាំងអស់ របស់មន្ទីរផងដែរ។ SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *