យុវជនម្នាក់តែងខ្លួនបន្លំជាសង្ឃដើរបិណ្ឌបាតតាមក្នុងភូមិត្រូវសមត្ថកិច្ចសង្ស័យចាប់ឃាត់ខ្លួន

បាត់ដំបង÷លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុង បាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១នេះថា÷ កម្លាំងជំនាញរបស់លោក នៅថ្ងៃទី ២៩ ខែមីនា កន្លងមកនេះបានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំតែងខ្លួន ធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតនៅតាមភូមិ និងទីផ្សារជាច្រើននៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការចុះអនុវត្តច្បាប់នេះធ្វើឡើងបន្ទាន់ពីមានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញធម្មការខេត្ត។ ជនបង្កមានឈ្មោះកួន ហ្វួ ន ភេទ ប្រុស  អាយុ១៥ ឆ្នាំរស់នៅ ក្នុងស្រុក បន្ទាយមាស ខេត្តកំពត។ជនសង្ស័យ សារភាពថា÷ ខ្លួន ពិតជា បាន បន្លំ ធ្វើជា ព្រះសង្ឃពិតប្រាកដ មែនដោយក្នុងមួយថ្ងៃរកលុយ បាន ចាប់ពី ៤០ ០០០ ទៅ៥០ ០០០ រៀល ។

លោក វរសេនីយ៍ឯក ឆាង វណ្ណ ឆៃ បន្តថា÷ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀប ចំសំណុំបែបបទ បញ្ជូនទៅកាន់ការិយាល័យស្នងការនគរបាលខេត្តដើម្បីវិនិច្ឆ័យទោសតាម

ផ្លូវច្បាប់ផងដែរ៕ ដោយ ឈុន ខែម

You might like

Leave a Reply

Your email address will not be published. Required fields are marked *