មន្ទីធន់ធានទឹក ចុះត្រួតពិនិត្យ ទំនប់ ទ្វារទឹក ប្រឡាយមេ ដែលជាគំរោងរបស់មន្ទីធន់ធានទឹក និងឧតុនិយមខេត្តព្រះវិហារដើម្បីផ្គត់ផ្គង់ទឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងការបង្កបង្កើផល

ព្រះវិហារៈ ដោយទទួលការណែនាំចង្អុលបង្ហាញ ពីលោក ចាប កុយ ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ លោក អ៊ុក ប៊ុនធា អនុប្រធានមន្ទីរធនធានទឹក រួមនិងអាជ្ញាធរស្រុករវៀង ព្រមទាំងក្រុមការងារ បានចុះត្រួតពិនិត្យ ការដ្ឋានដែលកំពុងស្ថាបនា នៅចំនុចទន្លេបាក់ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងជួសជុលសាងសង់ឡើងវិញនៅទំនប់ ទ្វារទឹក  ប្រឡាយមេ ដែលជាគំរោង របស់មន្ទីធន់ធានទឹក និងឧតុនិយមខេត្តព្រះវិហារ។ លោក ហោ ប៊ុនហួរ អភិបាលស្រុក រវៀង បានលើកឡើងថា ដោយមើលឃើញពីភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល ស្រែ ចំការ ហើយមិនមានទឹក គ្រប់គ្រាន់ ហេតុនេះហើយលោកបានធ្វើគម្រោងស្នើរសុំដល់ មន្ទីពាក់ព័ន្ធដើម្បីរៀបចំប្រព័ន្ធប្រឡាយទឹក សម្រាប់បងប្អូនប្រជាកសិករដែលគាត់មានដី ស្រែ ចំការនៅតំបន់នោះមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដើម្បីបង្ករបង្កើនផល និងជួយដល់ក្រុមគ្រួសារ បានមួយកំរិតបន្ថែមទៀត ។ ក្នុងនោះផងដែរលោកអភិបាលស្រុក ក៍បានអំពាវនាវដល់បងប្អូនដែល មានដីកុំទុកចោលឲ្យនៅទំនេ ត្រូវតែចូលរួមបង្កបង្កើនផល ធ្វើស្រែចំការ ព្រោះឆ្នាំនេះយើងមានទឹក គ្រប់គ្រាន់ហើយ ។ និងសូមឲចូលរួមការពារថែរក្សារទំនប់ប្រឡាយទាំងនេះបានល្អដើម្បីសម្រាប់ផ្គត់ផ្គង់ទឹកដល់បងប្អូនទាំងអស់គ្នា ។ លោក អ៊ុក ប៊ុនធា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានឲដឹងដែ ថាបច្ចុប្បន្នគ្រឿងចក្របាននិងកំពុងកាយប្រឡាយមេចំនួន ២ខ្សែ មានប្រវែង សរុប ៣០០០ម៉ែត្រ និងជួសជុលឡើងវិញនៅទំនប់ប្រវែង៨០០ម៉ែត្រ ទ្វារទឹក ចំនួន២កន្លែង  ដែលជាគំរោងរបស់មន្ទី ធន់ធានទឹកនិងឧតុនិយមខេត្តព្រះវិហារ។លោកអនុប្រធានបានបន្តទៀតថាការរៀបចំប្រព័ន្ធជរាសាស្ត្រ ខាងលើគឺ អាចឲ្យបងប្អូនប្រជាពលរដ្ឋដែលមានដីនៅទីនោះ ប្រមាណជា៨០០ហិតាអាចបង្កបង្កើន ផលធ្វើស្រែបានចំនួន២ដងក្នុង១ឆ្នាំផងដែរ៕រក្សាសិទ្ធដោយ SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *