ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ខេត្ត ដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំង មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិត្នុងស្រុករំដួល ដើម្បីបំពាក់សម្ភារៈបរិក្ខាពេទ្យផ្សេងៗ ត្រៀមបម្រុងទុកសម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ គ្រប់ចំនួនកំណត់

ខេត្តស្វាយរៀង៖នៅវេលាថ្ងៃត្រង់ថ្ងៃអង្គារ ១១រោច ខែចេត្រ  ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០  ខែមីនា ឆ្នាំ២០២១នេះ  ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានចូលរួមអមដំណើរឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត  ដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល  ស្ថិតនៅស្រុករំដួល  ខេត្តស្វាយរៀង   ដេើម្បីបំពាក់សម្ភារៈបរិក្ខាពេទ្យផ្សេងៗ  ត្រៀមបម្រុង ទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩  ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ស្រុកស្វាយជ្រំ  គ្រប់ចំនួនកំណត់។

រដ្ឋបាលខេត្តស្វាយរៀង  សូមអំពាវនាវដល់បងប្អូនប្រជាពល  រដ្ឋទាំងអស់  សូមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ភ្ជាប់”៣ការពារ  ៣កុំ និង២ចូលរួម”  ក្រសួងសុខាភិបាល  រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង  នឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក ដោយរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ដោយ សាយ ហ្គន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *