ឃាត់កដៃឆៅជាប្តីហេងស៊យអាកសម្លាប់ស្ត្រីមេម៉ាយកូន៣នាក់ត្រូវបានសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំងបំបែកសំណុំរឿងឃាតកម្មបានហើយ

 

ខេត្កំពង់ឆ្នាំង :ឃាតករដែលជាប្តីហេងស៊យអារកសម្លាប់ស្ត្រីមេម៉ាយនិងបានបន្សល់ទុកនៅកូន កូនតូចៗ3នាក់កន្លងទៅត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកវរសេនីយ៍ឯក ឌុចចម្រើន បានឲ្យដឹងនៅថ្ងៃទី 30 ខែមីនា២០២១នេះថា ក្រោយពេលកើតហេតុករណី អំពើឃាតកម្មដែលស្ថិតនៅក្នុង.ភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបណ្ដាលឱ្យស្ត្រីមេម៉ាយឈ្មោះ អឿន សារ៉េន ហៅណែន អាយុ 33 ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣ ត្រូវបានស្លាប់នៅលើផ្ទះបន្ទាប់ពីឃាតករ មិនស្គាល់មុខបានអារកសម្លាប់ចោល  ។

ប្រធាន ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ឆ្នាំង បានអោយដឹងទៀតថាភ្លាមៗនោះ ខាងលោកបានទទួលបញ្ជាពីលោកស្នងការ លោកស្នងការរង និងហើយក៍មានដីកាស្វែង តាមចាប់ខ្លួនជនដៃដល់ ក្នុងអំពើឃាតកម្មខាលើនេះផងដែរ ។លោកបានអោយដឹងទៀតថា ក្រោយពីការរត់គេចខ្លួនជាច្រើនខែ មកនោះនៅព្រឹកថ្ងៃទី 29 ខែមីនា ឆ្នាំ 2021 ខណៈដែលជនសង្ស័យ មកពួនសំងំដេកលាក់ខ្លួន នៅផ្ទះសំណាក់មួយកន្លែងក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង  ។ ហើយជនដៃដល់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនឡ មានឈ្មោះ ម៉ី ម៉ាប់ អាយុ 35 ឆ្នាំមានទីលំនៅភូមិស្រែអុក ឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

លោកបានបញ្ជាក់ថាតាមការពិតរវាងជនដៃដល់និងជនរងគ្រោះគឺជាប្ដីប្រពន្ធហេងស៊យនិងលួចលាក់នឹងគ្នា ចំណែកកូនតូចអាយុមួយខួបគឺជាកូនរបស់ឈ្មោះម៉ីម៉ាប់នេះឯង ។

លោកវរសេនីយ៍ឯក ឌុច ចំរើនបានរម្លឹករឿងរ៉ាវថា កាលពីថ្ងៃទី 22 ខែមករាឆ្នាំ 2021 ឈ្មោះ អឿន សារ៉េនហៅណេន ជាជនរងគ្រោះ បានយកកូនតូចទៅជួបឈ្មោះ ម៉ី ម៉ាប់ ដែលជាប្ដីលួចលាក់ នៅភូមិទឹកជុំ ឃុំក្បាលទឹកស្រុកទឹកផុស ខណៈដែលឈ្មោះម៉ីម៉ាប់ដែលប្ដីលួចលាក់ទៅ ធ្វើការនៅផ្ទះបងប្អូននៅទីនោះ ។លុះដល់យប់ថ្ងៃទី 24 ខែ មករា ឆ្នាំ 2021 ឈ្មោះម៉ី ម៉ាប់ ដែលជាជនដៃដល់បាន ត្រឡប់ពីហូបការគេ នៅភូមិចោងម៉ោង វិញ ចូលដល់ផ្ទះឈ្មោះ អឿន សារ៉េន បានរករឿងឈ្លោះជេរប្រមាថ ហើយក៏បានឈ្លោះគ្នារហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី 25 ឈ្មោះ ម៉ី ម៉ាប់ បានឆុង ទឹកដោះគោឲ្យកូនតូចអាយុ 1 ខួប ផឹក ហើយបានពោលពាក្យថា (បៅទៅកូន ប៉ាឃើញមុខ កូនតែថ្ងៃនេះទេ ព្រោះម៉ាក់កូនរកប្រុសថ្មីហើយ ) ។ឮដូច្នេះ ជនរងគ្រោះបានយកជើងធាក់ ឈ្មោះ ម៉ី ម៉ាប់ មួយជើងចំថ្គៀម  ដួលផ្ងាកក្រោយ បណ្ដាលឲ្យឈ្មោះ ម៉ី ម៉ាប់ ខឹងស្ទុះទាញកាំបិត ចិតត្នោត ពីកៀនជញ្ជាំងមកសង្កត់ពីលើអាករសម្លាប់ចោលតែម្តង ។ នៅចំពោះមុខសមត្ថកិច្ចបុរសឈ្មោះ ម៉ី ម៉ាប់ ដែលជាជនដៃដល់បានសារភាពថា ក្រោយពេលកើតហេតុខ្លួនបានស្ទុះរត់យកសម្លៀកបំពាក់ ជិះម៉ូតូរត់បានប្រហែលជា ង 1 គីឡូម៉ែត្រទើបស្លៀកពាក់ស្រួលបួលហើយបន្ត គេចខ្លួនជិះទៅរាជធានីភ្នំពេញដេកនៅ ផ្ទះសំណាក់ មួយយប់ក្រោយមកទៀតដើរទៅ ដេកនៅផ្ទះសំណាក់ខេត្តកំពង់ចាម និងតាម បណ្ដាស្រុកនានា ដែលបានរត់គេចខ្លួន ដោយគ្មានទិសដៅ។នៅថ្ងៃទី 28 ខែមីនាខ្លួនបានមកខេត្តកំពង់ឆ្នាំងដេកនៅផ្ទះសំណាក់ នៅភូមិទួលក្រឡាញ់១យប់ លុះព្រឹកឡើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ។

បច្ចុប្បន៍ជនសង្សយ័ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួនិង បានកសាងសំណុំរឿងបញ្ជូន បន្តទៅសាលាដំបូង ខេត្តកំពង់ឆ្នាំងដើម្បូចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ៕លោកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *