ព្រះសង្ឃ អ្នក តំណាងរាស្ត្រ និង សប្បុរសជន ក្នុង ខេត្តកំពង់ចាម បន្តចូលរួម ឧបត្ថម្ភ ជាថវិកា និង សំភារៈ ជូនគណៈកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩

កំពង់ចាម :  ព្រះចៅ អធិការ  អាចារ្យ   គណៈកម្មការ វត្ត     អ្នក តំណាងរាស្រ្ដ  និង សប្បុរសជន នានា  ក្នុង ខេត្តកំពង់ចាម  នាព្រឹក ថ្ងៃ ទី ៣០  ខែមិនា  ឆ្នាំ ២០២១ នេះ  បាន នាំយក ថវិកា  និង សំភារៈ  ប្រគល់ ជូន   ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩   ដេីម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល  ក្នុង ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩   ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ  ។ គួរ បញ្ជាក់ ថា  ក្នុង ពិធី ប្រគល់  និងទទួល អំណោយ នេះ  ដោយ ព្រះចៅ អធិការ  អាចារ្យ  គណៈកម្មការ  វត្ត សុទស្សនារាម  ជ្រោយថ្ម  បាន ឧបត្ថម្ភ ទឹក បរិសុទ្ធ  ចំនួន ៥២៧ យួរ  .  ព្រះចៅ អធិការ  អាចារ្យ  គណៈកម្មការ  វត្ត  ខេមវន្តបឹងស្នាយ  ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ៥០យួរ  .  ព្រះចៅ អធិការ  អាចារ្យ  គណៈកម្មការ  វត្ត បុទុម រតន  ដីដុះ  ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ៧៥ យួរ  .  ព្រះចៅ អធិការ  អាចារ្យ  គណៈកម្មការ  វត្ត ជោតនារាម  បឹងកុក  ឧបត្ថម្ភ ទឹក បរិសុទ្ធ  ចំនួន ៥០ យួរ  . លោកជំទាវ  ខុង  ស៊ុន អេង  អ្នក តំណាងរាស្រ្ដមណ្ឌលកំពង់ចាម  ឧបត្ថម្ភ  ថវិកា ផ្ទាល់ខ្លួន  ចំនួន ១លានរៀល  .  លោកជំទាវ  ស្រី  គឹមឆយ  អ្នក តំណាងរាស្រ្ដមណ្ឌលកំពង់ចាម  ឧបត្ថម្ភ  ថវិកា ផ្ទាល់ខ្លួន  ចំនួន ១លានរៀល  .  លោកជំទាវ  កុល  ធារិន  អ្នក តំណាងរាស្រ្ដមណ្ឌលកំពង់ចាម  ឧបត្ថម្ភ  ថវិកា ផ្ទាល់ខ្លួន  ចំនួន ១លានរៀល  .  លោក  សន  វុត្ថា  និង ភរិយា  ដេប៉ូ ស្រាបៀរ កម្ពុជា ខេត្តកំពង់ចាម  ឧបត្តម្ភ  ទឹក បរិសុទ្ធ កម្ពុជា  ចំនួន ៦០ កេស  .  លោក  យាន  គួង  និង ភរិយា  សាខា សាលា បេីកបរ យានយន្ត  ហេង  ចំណាន  ឧបត្ថម្ភ  ថវិកា  ចំនួន ២០ម៉ឺនរៀល  អាល់កុល ៦០លិត្រ  និង ម៉ាស ចំនួន ១០ប្រអប់   ផងដែរ  ។  ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត  ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន ថ្លែងអំណរ ព្រះគុណ  ដល់ ព្រះចៅ អធិការ   អាចារ្យ  គណៈកម្មការ វត្ត ទាំង ៤  ក្នុង ក្រុង កំពង់ចាម  និង ថ្លែង អំណរគុណ ចំពោះ   លោកជំទាវ អ្នក តំណាងរាស្រ្ដមណ្ឌលកំពង់ចាម  ទាំង ៣រូប  ក៏ដូចជា សប្បុរសជន នានា   ដែល បាន គាំទ្រ  ជួយ ឧបត្ថម្ភ  ទាំង ថវិកា  និង ផ្នែក សំភារៈ  ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក  ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ត្រឡប់មកពីប្រទេស ថៃ ក៏ដូចជា អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង  ធ្វើចត្តាឡីស័ក  ផង ដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *