ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តមនាយឧត្តមនាវីទៀវិញអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹកនិងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានជំរុញដល់ក្រុមជាងដែលទទួលការម៉ៅសាងសង់អាគាទាំងអស់សូមធ្វើឱ្យលឿនឆាប់រហ័សនិងទាន់ពេលវេលានិងមានគុណភាពធាបានជម្រក់ស្នាក់របស់កងទព័បានយូរអង្វែង ។មានប្រសាសន៍បែបនេះនៅក្នុងពិធីបញ្ចុះបឋមសិលាកសាងទីបញ្ជាការកងទ័ពជើងទឹកវាយលើគោកបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅ នៅទីបញ្ជាការកងជើងទឹកវាយលើគោកស្ថិតនៅក្នុងភូមិកោះខថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរីនៅព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ ២០២១។ ឯកឧត្តមនាយឧត្តមនាវី ទៀវិញ បានបន្តថាក្រុមជាងដែលទទួលការសាងសង់នៅទីបញ្ជាការទាំងអស់ខាងលើនេះសូមធ្វើឱ្យបានហ្មត់ចត់មានគុណភាពខ្ពស់និងទាន់ពេលវេលាដើម្បីសម្រាប់ឲ្យកងទ័ពដែលឈរជើងនៅទីនេះបានចូលស្នាក់នៅនិងធ្វើការងារគ្រាដែលអាគាចាសើៗមានស្ថានភាពទ្រុឌទ្រូងអស់ហើយផងដែរ។នៅក្នុងឱកាសនេះផងដែរឯកឧត្តមក៏មិនភ្លេចធ្វើការផ្ដាំផ្ញើដល់ខាងកងយុទ្ធពលខេមរភូមិនក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមសូមចូលរួមប្រុងប្រយ័ត្នថែរក្សាអនាម័យ ដូចជាត្រូវលាងដៃនិងសាប៊ូអាកុលឬជែលនិងត្រូវមាន គម្លាតពីគ្នាមិនត្រូវទៅទីប្រជុំជនដែលមានមនុស្សកកកុញឡើយនិងជាពិសេសសូមខែអនុវត្តតាមគោលការណ៍បីកុំបីការពារជៀសវាងជំងឺកូវីដឱ្យខាងតែបាន ។តាមការបញ្ជាក់ពីលោកឧត្តមនាវីឯក ទៀគឹមតុល បានឲ្យដឹងថាការសាងសង់ទីបញ្ជាការនៅទីនេះគឺមាន ៧ អាគារដែលក្នុងនោះ មានអាគារទីបញ្ជាការ ១ខ្នងមានទំហំ ៩,៥ គុណនិង ៤០ ម៉ែត្រ . អគារកងអនុសេនាធំមានទំហំ ៩ គុណ ៣៦ ម៉ែត្រមានចំនួន ៤ ខ្នង. ឯឃ្លាំងសម្ភារៈភស្តុភាមានទំហំ ១០ គុណ ៣០ ម៉ែត្រចំនួន ១ខ្នងនិងអាគារអាហារដ្ឋានមានទំហំ ១២ x ២៤ ម៉ែត្រចំនួនមួយខ្នងលោកបានបញ្ជាក់ថា តាមគម្រោងនៃសាងសង់ត្រូវហើយក្នុងរយៈពេល ៦ ខែខាងមុខដោយគិតចាប់ពីថ្ងៃពេលចុះ បឋមសិលានេះទៅព្រោះជាតម្រូវការចាំបាច់ឆាប់បានអោយកងយុទ្ធពលខេមរភូមិន្ទដែលឈជើងនៅទីនេះចូលមកនៅនិហបំពេញការងារ ។សូមបញ្ជាក់ផងដែរថានៅក្នុងនោះផងដែរឯកឧត្តមអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងទឹកក៏បានយកទេយ្យទានព្រមទាំងបច្ច័យមួយចំនួនធំទៅប្រគេនជូនព្រះសង្ឃគង់នៅក្នុងវត្តទួលក្នុងព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ។
ទាំងអស់នេះគឺជាការយកចិត្តទុកខ្ពស់របស់មេបញ្ជាការកងទព័ទៅដល់សុខទុកនិងការរសនៅរបស់កងទព័ផងដែរ ៕ លោកស្រីសានផល្លា