ដំឡើងតង់ស្នាក់ការចល័តរបស់មន្រ្តីឧទ្យានុរក្សដើម្បីទប់ស្កាត់បទល្មើសធនធានព្រៃឈើ

ព្រះវិហារ៖  កាលពីថ្ងៃ ទី ២៥ ខែ ធ្នូ  ឆ្នាំ២០២០លោក ស៊ូ សិរី អភិបាលរង តំណាង ឯកឧត្ដម  ប្រាក់  សុវណ្ណ  អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ  បានចូលរួមកម្មពិធីដំឡើងតង់ស្នាក់ការចល័តរបស់មន្រ្តីឧទ្យានុរក្សនិងសហគមន៍បង្កនសែនជ័យនៅចន្លោះក្រុមហ៊ុន(TNT) ក្នុងតំបន់ព្រៃឡង់ភូមិសាស្រ្ត ភូមិបង្កន ឃុំរៀបរយ ស្រុករវៀង  ខេត្ដព្រះវិហារ  ដោយមានការឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់-បៃតង ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិព្រៃឈើក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ។

ក្នុងការចុះបោះតង់នោះផងដែរ លោក ស៊ូ សិរី បានជម្រុញនិងណែនាំដល់មន្រ្តីឧទ្យានុរក្ស សូមអោយយកចិត្តទុកដាក់ រួមគ្នាទប់ស្កាត់អោយខានតែបាននូវរាល់គ្រប់បទល្មើសព្រៃឈើដែលកើតមាននៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនទទួលខុសត្រូវ។ម្យាងវិញទៀតត្រូវទប់ស្កាត់បងប្អូនប្រជាពលរដ្ឋដែលបានចូលកាប់រុករានដីព្រៃនៅក្នុងដំបន់គ្រប់គ្រងរបស់ខ្លួន យកមកធ្វើជាកម្មសិទ្ធដោយខុសច្បាប់ផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *