ព្រះសង្ឃគង់នៅវត្តព្រៃតាអីវាយស្គរជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារនិង ៣កុំរបស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល

ខេត្តស្វាយរៀង៖យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងយោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនានិងចុះថ្ងៃទី២៣ខែមីនាឆ្នាំ២០២១បានចេញលិខិតប្រកាសព័ត៌មានឲ្យលោក ប្រធានមន្ទីរធម្មការនិងសាសនារាជធានីខេត្តជ្រាបថា ដោយសារស្ថានភាព នៃជំងឺកូវីដ១៩ មា នការរាតត្បាតក្នុងសហគមន៍កាន់តែធំឡើងសូមលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្តសហការជាមួយព្រះគុណព្រះគ្រូអនុគណៈធ្វើការណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យ វាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយ ព័ត៌មានដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារនិង ៣កុំរបស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតចប់ព្រឹត្តិការណ៍២០កម្ភៈ ឲ្យបាន ៥ដងក្នុងមួយថ្ងៃ។ ហើយនៅវេលាម៉ោង៥​ៈ០០នាទីព្រឹកថ្ងៃទី២៤ខែមិនាឆ្នាំ២០២១ នៅវត្តព្រៃតាអីស្ថិតក្នុងភូមិព្រៃតាប៉ោញ ឃុំ ព្រៃតាអី ស្រុក ស្វាយទាប  ខេត្តស្វាយរៀងក៏មានការ ព្រះសង្ឃឡើងសូត្រមន្តសុំសេចក្តីសុខនិងទូងស្គរសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារនិង ៣កុំរបស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលផង។សារាចរណែនាំនោះបានឲ្យដឹងទៀតថា ពេលវេលាដែលត្រូវវាយគងជួងរគាំងទូងស្គរក្នុង១ថ្ងៃ៥ដងនោះរួមមានលើក ទី១ នៅម៉ោង៥ព្រឹក លើកទីពីរនៅម៉ោង១១ព្រឹក លើកទី៣ នៅម៉ោង ២រសៀល លើកទី៤ម៉ោង៥ ល្ងាចនិងលើក៥ នៅម៉ោង៨ យប់៕ដោយ មិន ភក្ដី

You might like

Leave a Reply

Your email address will not be published. Required fields are marked *