យោធាជើងទឹកនៅមូលដ្ឋានសមុទ្រ បញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ លើនាយទាហានម្នាក់ និងរកឃើញអ្នកប៉ះពាល់ផ្ទាល់ចំនួន៥នាក់

 

ព្រះសីហនុៈ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ បានឲ្យដឹងថា មន្ដ្រីយោធារបស់មូលដ្ឋានសមុទ្រម្នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់លោកឧត្តមនាវីឯក អ៊ុក សីហា ដែលបណ្ដាញព័ត៌មាន គេហ៌ទំព័រ សង្គមសន្តិភាព ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលផ្ញើទៅនាយឧត្តមសេនីយ៍ នាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។លោកឧត្តមសេនីយ៍នាវីឯក អ៊ុក សីហា បានបញ្ជាក់ថា មន្ដ្រីយោធានោះ ឈ្មោះ សំ វិជ្ជា ភេទប្រុស ឋានន្ដរស័ក្ដ អនុសេនីយ៍ឯក មុខងារ ជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងបានធ្វើសំណាកមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។លោកបានអះអាងថា មន្ដ្រីយោធានេះ បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើក នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ (លើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១, លើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១) ហើយបច្ចុប្បន្នយោធិនរូបនេះ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារមួយក ន្លែងឈ្មោះ សាកាណា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ មកទល់ពេលនេះ មូលដ្ឋានសមុទ្រ បានត្រួតពិនិត្យ និងស្រាវជ្រាវរកអ្នកប៉ះពាល់ឃើញចំនួន៥នាក់ ដែលបច្ចុប្បន្នអ្នកទាំង៥នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *