ខេត្តកំពង់ឆ្នាំង: មនុស្ស ១១ នាក់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចមន្រ្តីពេទ្យ ស្រាវជ្រាវរក ឃើញអ្នក ពាក់ពន្ធគ្រួសារមានវិជ្ជមានកូវិដ១៩ហេតុការភ្ញាក់ផ្អើល ខាងលើនេះត្រូវបានអាជ្ញាធខេត្ត កំពង់ឆ្នាំងប្រញ្ញាប់ចេញសេចក្តីសម្រេចស្តីពីការបិទការចេញ.ចូល.ជាបណ្តោះអាសន្ននៅក្នុងទីប្រជុំជនផ្សារពង្រស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការចូលរួមរីករាលដាល ជំងឺកូវិដ១៩បន្ទាប់ពីរដ្ឋបាលខេត្តបានរងឃើញអ្នកមានវិជ្ជមានកូវិដ.១៩នៅថ្ងៃទី២៣មីនា២០២១ដែលបានទទួលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលចំពោះអ្នកលក់ដូរក្នុងផ្សារពង្រនេះបាប់ពីថ្ងៃទី២៤មីនា២០២១រហូតដល់មានសេចក្តីសម្រចជាថ្មី ។ បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្ត កំពង់ឆ្នាំង បានឲ្យដឹងនៅរសៀលថ្ងៃទី ២៣ មីនា២០២១នេះថាអ្នកពាក់ពន្ធគ្រួសារ មានវិជ្ជមានជាមួយឈ្មោះ ជាសុគា អសយុ៤៦ឆ្នាំ និងស្ត្រីឈ្មោះ ប៊ុន សោភណ្ឌ័រត្ន អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ៩១ អេហ្វផ្លូវ ២០៨ បុរីវិមានភ្នំពេញផឹកនៅក្នុងភូមិច្រាំងចំរេះសង្កាត់ ច្រាំងចំរេះខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។យោងតាមរបាយការខាងលើនេះអ្នកដែលជាប់ពាក់ពន្ធ ខាងលើមាន១១នាក់មានទី១.នៅភូមិ៤សង្កាត់ខ្សាម១នាក់. ២.នៅភូមិទ័ពស្រូវឃុំបន្ទាយព្រាលស្រុក រលាប្អៀរ៣.នៅភូមិឧទុម្ពរឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ៤.នៅភូមិស្រះកែវ ឃុំមេលំ ៥.ភូមិខ្វិត ឃុំពង្រ ៦.ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ៧.ភូមិ៨ឆោម ឃុំពង្រ ៨.ភូមិក្បាលថ្នល់ ឃុំផ្សារ៩.ភូមិថ្មី ឃុំពង្រ ១០.ភូមិថ្មី ឃុំពង្រ ១១.ភូមិ៨ឆោម ឃុំពង្រ ស្រុករលាប្អៀរ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត .ប្រាក់ វ៉ុន. បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៣ មីនា ២០២១.កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ២០២១ មួយនេះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានយកសំណាក់ពលរដ្ឋទាំងពីរនាក់ប្ដីប្រពន្ធដែលធ្វើដំណើរមកពីទីក្រុងភ្នំពេញដើម្បីធ្វើតេស្តរកមេរោគកូវីត១៩ ជាលទ្ធផលបានបង្ហាញឲ្យឃើញថានៅព្រឹកថ្ងៃទី ២៣ខែមីនា ២០២១ នេះពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធមានវិជ្ជមានកូវីដ១៩ផងដែរ ៕ លោកស្រីសានផល្លា