ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៣ខែមិនាឆ្នាំ២០២១នេះ ឯឧ ឩត្តមសេនីយ៍ឯកស្រី ឌឹកមេបញ្ជាការ រងកងទព័ជើងគោគ និងជាមេបញ្ជាការ កងពលធំអន្តរាគមន៏លេខ៣ប្រចាំទិសទី១តំបន់ ប្រាសាទ ព្រះវិហាររួមនិងមេបញ្ជាការកងពលតូចលេខ៩ រួមដំនើរដោយនាយទាហាន នាយទាហានរង ចំណុះអោយកងពលធំ កងពលតូច បានអញ្ជើញនាំយកអំណោយដែលជាគ្រឿងឩបភោគបរិភោគរួម នឹងថវិការ១ចំនួនប្រគល់ជូនទៅដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួន១គ្រួសារស្ថិតក្នុងភូមិសែនរុងរឿង៣ឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ក្នុងឪកាសនោះដែរលោកឩត្តមសេនីយ៏ឯកមេបញ្ជាកាក៏បាន មានប្រសាសន៏លើកឡើងថា ដោយឃើញពីផលលំបាក់របស់បងប្អូនក្នុងនាមលោកដែលជាថ្នាក់ដឹកនាំកងកំលាំង១រូបដែលតែងតែយកចិត្តទុកដាក់ទៅលើសុខទុកនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាទូទៅដោយលោកបញ្ជាក់ថាមិនថាឡើយក្រុមគ្រួសារកងទ័ពឬក៏ក្រុមគ្រួសារប្រជាពលរដ្ឋសមញ្ញនោះទេអោយតែមានជួបបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅបើទោះបីជាលោកមិនបានអញ្ជើញចុះទៅដោយខ្លួនលោកផ្ទាល់ក៏លោកបានចាត់ក្រុមកាងាតំណាងរបស់លោកចុះទៅដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋនោះដែរ។ ក្នុងនោះលោកមេបញ្ជាការងកងទព័ពជើងគោកក៏បានប្រគល់សង្ក័សីដែលត្រូវប្រកផ្ទះដែលមានគ្រោងចាស់លើកទុកចោលយូរមកហើយទំហុំទទឹង៦ម៉ែតxនឹងបណ្តោយ៩ម៉ែតនឹងបុកអណ្តូងទឹកស្អាត១ គ្រឿងរួមនឹងចេញថ្លៃចាក់ដីសម្រាបសាងសងផ្ទះជូនទាំងអស់ទៀតផងបន្ថែមពីនោះដោយឃើញពីសុខភាពរបស់អ្នកមីងមានសភាពឈឺទ្រុធទ្រោមពេកលោកមេបញ្ជាកាក៏បានបញ្ជូនអ្នកមីងយកទៅពិនិត្យនឹងព្យាបាលអោយជាដោយថ្លៃពេទ្យនឹងកន្លែងស្នាក់នៅហូបចុកប្រចាំថ្ងៃក្នុងរយះពេលសម្រាកព្យា បាលលោកជាអ្នកធានារ៉ាបរងទាំងស្រុង។ គួរបញ្ជាក់ផងដែរថាអំណោយដែលឯឧមេបញ្ជាការ ប្រគល់ជូនក្រុមគ្រួសារទីទាល់ក្រនាកាសនោះ រួមមានៈ ទី១អង្កចំនួន៥បេគ្រឿងឧបភោគបរិភោគមួយចំនួនរួមនឹងថវិការចំនួន១លាន១៥ម៉ឺន រៀលផងដែរ៕ដោយ សេ ពិសិដ្ឋ