ទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបាន សម្តេច តេជោ ហ៊ុន សែន អនុញ្ញាត បេីក ឲ្យ ដំណើរ ការឆ្លងកាត់ចាប់ពីពេលនេះតទៅ

កំពង់ចាម :  ឯកឧត្ដមទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល រដ្នមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន ប្រកាស ថា  ស្ពាន ស្ទឹងត្រង់ -ក្រូចឆ្មារ  ត្រូវ បាន សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  អនុញ្ញាត បេីក ឲ្យ ប្រជាពលរដ្ឋ  ធ្វើ ដំណើរ ឆ្លង កាត់ ជា បណ្ដោះ អាសន្ន  ចាប់ ពី ពេលនេះ តទៅ  ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ចុះ ពិនិត្យ ស្ពាន មិត្តភាព កម្ពុជា ចិន  ស្ទឹងត្រង់ -ក្រូចឆ្មារ  នាព្រឹក ថ្ងៃ ទី ២៣  ខែមិនា  ឆ្នាំ ២០២១   ដោយ មាន ការ អញ្ជើញ ចូលរួម ពី  ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ជាម  ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ  ។

ឯកឧត្ដមទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល រដ្នមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន  មាន ប្រសាសន៍ ថា  ស្ពាន មិត្តភាព កម្ពុជា -ចិន  ស្ទឹងត្រង់ -ក្រូចឆ្មារ  នេះ  គឺ មាន គម្រោង សម្ពោធ ដាក់ ឲ្យ ប្រេីប្រាស់ ជា ផ្លូវការ  នៅ ថ្ងៃ ទី ២៤  ខែមិនា  ឆ្នាំ ២០២១ នេះ  ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ប៉ុន្តែ ដោយសារ បញ្ហា  ព្រឹត្តិការណ៍ ២០កុម្ភៈ  ដូច្នេះ មិន ត្រូវ ប្រារព្ធ  ពិធី  សម្ភោធ  តាម ការ គ្រោងទុក នោះទេ  ទេីប ឯកឧត្ដម ទេសរដ្ឋមន្ត្រី   ចុះ មក ពិនិត្យ  ដេីម្បី គោរព ស្នេីសុំ ទៅ សម្តេច  តេជោ ហ៊ុន  សែន   ដេីម្បី បេីក ឲ្យ ប្រជាពលរដ្ឋ ប្រេីប្រាស់ ជា បណ្ដោះ អាសន្ន  ចាប់ពី ពេល នេះ តទៅ  ចំពោះ ស្ពាន មិត្តភាព កម្ពុជា -ចិន  ដ៏រឹងមាំ នេះ  ជាពិសេស  គឺ នៅពេល ចូលឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរ  នាពេល ខាងមុខ នេះ  គឺឯកឧត្ដម  មិន ចង់ ឲ្យ ប្រជាពលរដ្ឋ  ប្រេីប្រាស់ សាឡាង ទៀត ទេ  ព្រោះវា អាច មាន ហានិភ័យ ខ្ពស់ តាម រយៈ ការ កកស្ទះ ផងដែរ  ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី  បាន បញ្ជាក់ ថា  ស្ពាន មិត្តភាព កម្ពុជា -ចិន  ស្ទឹងត្រង់ -ក្រូចឆ្មារ  នេះ  គឺ ធ្វើ លឿន ជាង ការ គ្រោងទុក  រយៈពេល ២ខែ  ចំពោះ សាឡាង ដែល ធ្លាប់ បម្រើ ការ  នៅ ទីនេះ  គឺត្រូវ បង្វែ យក ទៅ ស្រុក កំពង់លែង  ខេត្ត កំពង់ឆ្នាំង វិញ  ដោយសារនៅ ទីនោះ មិន ទាន់ មាន ស្ពាន នៅឡើយ  ។ ជាមួយ គ្នានោះ  ឯកឧត្ដម ទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល  ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ ខិតខំ យកចិត្តទុកដាក់  ថែទាំ សុខភាព  គឺ ត្រូវ អនុវត្ត តាម កន្លង ថ្មី របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ៣ការពារ  ៣កុំ  ដេីម្បី ជៀសផុត ពី ជំងឺ កូវីដ -១៩  ដ៏ កាច សាហាវនេះ ផងដែរ  ។

គួររំលឹកផងដែរថា ស្ពាន ស្ទឹង ត្រង់-ក្រូចឆ្មារ នេះ ត្រូវបាន បើកការដ្ឋាន សាងសង់ ជាផ្លូវការ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨  ក្រោមអធិបតី ភាព ដ៏ខ្ពង់ខ្ពស់  សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន  ដោយស្ពាននេះ មាន ប្រវែង សរុប ១១៣១ ម និង ទទឹង ១៣,៥០ ម ជា ប្រភេទ ស្ពាន បេតុង សរសៃ ដែក គ្រោង ចំណាយ ថវិកា សរុប ៥៦,៩៩៨ លាន ដុល្លារ សហរដ្ឋ អាមេរិក ជា ហិរញ្ញប្បទាន សម្បទាន ពី រដ្ឋាភិបាល នៃ សាធារណរដ្ឋ ប្រជាមានិត ចិន រួម ជាមួយ ថវិកា បដិភាគ របស់ រាជរដ្ឋាភិបាល កម្ពុជា  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *