(ក្រចេះ) នៅថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចលើផ្លូវលំទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឈាន ប៊ុនណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ចាប់យកសម្ភារះ-វត្ថុតាង រួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន០៨កញ្ចប់(០២កញ្ចប់ធំ និង ០៦កញ្ចប់មធ្យម) បំពង់កែវកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០១, ប្រអប់ជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន០១, ថង់ខ្មៅសម្រាប់ច្រកសម្ភារះចំនួន០១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ,ទូរស័ព្ទម៉ាកVIVO ពណ៍ខ្មៅចំនួន០១គ្រឿង និងម៉ូតូម៉ាកយ៉ាម៉ាហាអិចសៃទ័រYamaha Exciter ពណ៌ខៀវ បិតស្គុតពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៩ គ្មានស្លាកលេខចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ក្រចេះផងដែរ។SKS