អាជ្ញាធរសង្កាត់ច្រកម្ទេសក្រុងបាវិតជួសជុលពង្រីកផ្លូវលំមួយខ្សែទទឹង៦ម៉ែត្របណ្តោយ១២០០ម៉ែត្រស្តារប្រឡាយនិងដាក់លូរំដោះទឹកផ្លូវ៤កន្លែង

ខេត្តស្វាយរៀង៖ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះនិងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ធ្លក សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង  ។

លោក ហួត សាម៉ៃ ចៅសង្កាត់ ច្រកម្ទេសក្រុងបាវិតបានមានប្រសាសន៍អោយដឹងថា៖ និងដោយមាន ការចង្អុលបង្ហាញពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិតនោះនៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ លោក ហួត សាម៉ៃ ចៅសង្កាត់ ច្រកម្ទេស បានបានដឹកនាំធ្វើការងារជួសជុលពង្រីក ផ្លូវលំមួយខ្សែប្រវែង១២០០ម៉ែត្រទទឹង៦ម៉ែត្រនិងមានដាក់លូទទឹងផ្លូវដើម្បីរំដោះចេញកុំឲ្យលិចលង់ស្រែស្រូវរបស់ពលរដ្ឋនារដូវវស្សាព្រមទាំងស្តារប្រឡាយមួយខ្សែដែលស្ថិតនៅក្នុងភូមិ ធ្លក សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។

បើតាមលោកចៅសង្កាត់បានមានប្រសាសន៍អោយដឹងថា៖ផ្លូវលំមួយខ្សែនេះពីមុនជាផ្លូវរទេសគឺមានសភាពតូចចង្អៀតពិបាកធ្វើដំណើរខ្លាំងណាស់និងនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវ នេះ។

លោកបានបន្ថែមទៀតថា៖ការដែលលោកចុះមកដឹកនាំជួសជុលពង្រីកផ្លូវនៅភូមិធ្លកនាពេលនេះដោយសារមានការមានការឧបត្ថម្ភ គ្រឿងចក្រជួសជុលស្ថាបនាផ្លូវ ពីលោក គីម ឡេង អគ្គនាយកក្រុម ហ៊ុនហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ)និងឧបត្ថម្ភខាងសង្កាត់ច្រកម្ទេស១លានរៀលសម្រាប់ ពង្រីកជួសជុលស្ថាបនាផ្លូវព្រមទាំងសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញ។

លោក ហួត សាម៉ៃ ចៅសង្កាត់ក៏បានថ្លែងអំណរគុណដល់លោក គីម ឡេង អគ្គនាយក្រុមហ៊ុន ហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ)ដែលបានជួយឧបត្ថម្ភក្នុការជួសជុលស្ថាបនាឡើងវិញ នៅផ្លូវមួយខ្សែនេះជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវលោកចៅសង្កាត់ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនូវពេលបានផ្លូវល្អត្រូវចេះថែរក្សាអោយបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់។

ប្រជាពលរដ្ឋរស់នៅភូមិធ្លកបានថ្លែងអំណរគុណចំពោះអាជ្ញាធរ ខេត្ត ក្រុង សង្កាត់ ដែលបានជា ពិសេសខាងលោកអគ្គនាយក្រុមហ៊ុនហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ)ដែលគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋជាសមិទ្ធិផលជាច្រើននៅតាមមូលដ្ឋានក្នុងក្រុងបាវិតបានដូចយើងបានឃើញនាថ្ងៃនេះដើម្បីអោយអាជ្ញាធរស្ថាបនាជួសជុលកែលម្អរហេដ្ឋារចនាសម្ព័នបន្ថែមទៀត។ដោយ សាយ ហ្គប

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *