ទៀតហើយនៅស្រុកថ្មគោល លើកគ្នាទាំងក្រុម តាមកាប់ចាក់បង្កហិង្សា ព្រោះតែទំនាស់ពាក្យសំដី ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៥នាក់ ដែលក្នុងនោះម្នាក់មានដីកាចាប់ខ្លួនរបស់តុលា ការ ស្រាប់

បាត់ដំបងៈ នៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ នេះអនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ   សាត  គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  រួមនឹងយោបល់របស់លោកវរសេ នីយ៍ឯក  លឹម  ពុទ្ធីឡា  ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ  លោកវរសេនីយ៍ឯក  ផង់  សុភា ព អ ធិ ការនគរបាលស្រុកថ្មគោល  បានធ្វើការស ហ ការ ណ៍ជាមួយនគរបាលស្រុកបវេល  ដែល មានលោកវរសេនីយ៍ឯក  សុខ  សារិន  ជាអធិការ នគរ បា លស្រុកឃាត់ ខ្លួនក្រុមក្មេងបង្កអាណាធិបតេយ្យមួយក្រុមមានចំនួន០៥នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀត  ដោយសាពួកគេលើកគ្នាប៉ុន ប៉ងបង្កហិង្សានៅចំណុច សា លារៀនវិទ្យាល័យរូងជ្រៃស្ថិត ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោ ល ខេត្តបាត់ដំបង  ។

ពួកគេទាំង០៥នាក់នោះរួមមាន៖១-ឈ្មោះ វ៉ាន់ ដាវឿត ភេទប្រុសអាយុ២១ឆ្នាំរស់ នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ២-ឈ្មោះ អេង សុអ៉ិញ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ៣-ឈ្មោះ បេ សាន់ដេ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ៤-ឈ្មោះ សល់ វ៉ាន់និត ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង

៥-ឈ្មោះ ហ៊ុន គឹមហុង ភេទប្រុសអាយុ ២០ឆ្នាំរស់ នៅភូមិស្រះទឹកចាស់ឃុំចក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ ដកហូតសម្ភារៈមាន៖-កន្ត្រៃចំនួន០២-កាំបិតចំនួន០២-ពូថៅចំនួន០១

សូមជម្រាបជូនថា  កាលពីថ្ងៃទី១៧  ខែ  មីនា ឆ្នាំ ២០ ២១វេលាម៉ោង១៦និង៤០នាទី  នៅចំណុច សា លា រៀនវិទ្យាល័យរូងជ្រៃស្ថិត ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោ ល ខេត្តបាត់ដំបងក្រុមក្មេង ខាងលេី  បានជិះម៉ូតូជាច្រេីនគ្រឿងប្រដាប់ដោយកាំ បិត  តាមបង្ហហិង្សាទៅលេីគូរទំនាស់ ជាសិស្សសា លានៅទី នោះ  ក៏ប៉ុន្តែសកម្មភាពនេះត្រូវខកខានទៅវិញដោយ សារគេស្វែង រកគូរទំនាស់មិនជួប  ក៏ប៉ុន្តែសកម្មភាពរបស់ពួកគេបានបង្កនូវការភ័យខ្លាចពីមហាជន នៅក្នុងមូលដ្ឋាននេះ។ នៅក្រោយកេីតបញ្ហាភ្លាមៗសម្ថកិច្ចនគរបាល បានធ្វេីការស្រាវជ្រាវជា បន្ទាន់រហូតឈានទៅកំណត់បានពីមុខសញ្ញានេះនិងបានឃាត់ខ្លួនពួកគេបានចំនួន០៥នាក់នៅថ្ងៃនេះ។

 

ក្នុងចំណោមបក្សពួកចំនួន០៥នាក់នោះមានឈ្មោះ   វ៉ាន់ ដាវឿត ភេទប្រុសអាយុ២១ឆ្នាំ (ក្នុងដីកាអាយុ១៨ឆ្នាំ)រស់ នៅភូមិកោះរាម  ឃុំខ្នាចរ មាស ស្រុកបវេល ខេត្តបាត់ដំបង  មានដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួន លេខ១១៥២តព្រ ចុះថ្ងៃទី១១ ខែ ឆ្នូ ឆ្នាំ២០២០របស់លោកឡូយ ចាន់ត្រាចៅ ក្រម ជំនុំជម្រះសាលាដំបូងខេត្តបាតដំបងពីបទ(សមគំនិតក្នុងអំពើលួចមានស្ថានទ ម្ងន់ទោស( គា ស់ ទម្លុះទម្លាយ )ប្រព្រិត្តនៅចំណុចភូមិខ្នាចរមាសឃុំខ្នាចរមាស ស្រុកបវេល  ខេត្តបាត់ដំបង  កាល ពី អំ ឡុងឆ្នាំ២០២០។ ក្រោយសាកសួរក្រុមយុវជនទាំងនេះបាន ឆ្លើយសារភាពថាពួកខ្លួនមានទំនាស់ជាមួយក្រុម ម្ខាង ទៀត ទេីបនាំគ្នីគ្នាមកបង្កហិង្សានៅចំណុច សា លារៀនខាងលេី  តែមិនបានជួបគ្នា  ពួកខ្លួនបាន ជិះស្វែងរកតាមដងផ្លូវបង្កឱ្យ មានការភ្ញាក់ផ្អេីល ដល់អ្នកភូមិ។ ដោយសារសកម្មភាពរបស់ពួកគេមិនទាន់បានបង្ក នូវព្យាសនកម្មណាមួយនៅឡេីយ  ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានធ្វេីកំណត់ ហេតុអប់រំធ្វេីកិច្ចសន្យាឱ្យឪពុក  ម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ  រីឯឈ្មោះ  វ៉ាន់  ដាវឿតដែលមានដីកាបង្គាប់របស់តុលាការស្រាប់នគរបាលស្រុករៀបចំបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាន ដេីម្បីចាត់ការបន្តតាមនីតិវិធី៕(រូភាពនគរបាលស្រុកថ្មគោល)

You might like

Leave a Reply

Your email address will not be published. Required fields are marked *