សមត្ថកិច្ចកងអាវុធហត្ថខេត្តស្រុកធ្វើការ ឃាត់ខ្លួនជនសង្សយ័ម្នាក់ដើរជ្រើសរើសទ័ព ដោយខុសច្បាប់នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖កម្លាំងកងរាជអាវុធហត្ថខេត្តរួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ចុះធ្វើការឃាត់ ខ្លួនជនសង្សយ័ម្នាក់ដែលដើរ ជ្រើសរើសកងទ័ពដោយខុសច្បាប់នៅខេត្តកំពង់ឆ្នាំង កាលពីអំឡុងថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនិងរំលោភលើទំនុកចិត្ត។កិច្ចប្រតិបត្តការខាងលើនេះ ធ្វើឡើងនៅ វេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយ លោកវរះសេនីយ៍ត្រី ឃុន គ្រីម  មេបញ្ជាការ កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ បានចុះអនុវត្តតាមដីកា បញ្ជាឱ្យចូលខ្លួន លេខ៣៥៨/០២១របស់លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកវរះសេនីយ៍ ហង្ស សុជាតិ បានអោយដឹងថា ជនសង្ស័យខាងលើនេះមាន ឈ្មោះ ឈួន រីដា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោងលិច ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងទៀតថាជនសង្សយ័ខាងលើនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅចំណុចផ្ទះរបស់ជនសង្ស័យ ក្នុងភូមិ.ឃុំ ស្រុកខាងលើ ដែលជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងដើរជ្រើសរើសទ័ពដោយខុសច្បាប់ ដែលបានប្រព្រិត្តកាលពីអំឡុងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។

នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងដកហូតរួមមាន÷១-ទូរស័ព្ទដៃចំនួន(០១គ្រឿង)ម៉ាកOPPO ពណ៌ទឹកសមុទ្រ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានអោយដឹងនៅ តាមរយះទូរសព្ទ នៅវេលាម៉ោង៤និង២៩នាទីរសៀលថ្ងៃទី១៩មីនា២០២១នេះថាការឃាត់ខ្លួនជនសង្សយ័ខាងលើនេះតាមបណ្តឹងជនរងគ្រោះគ្រាដែលជនសង្ស័យដើរជ្រើរើសកងទព័ដោយខុសច្បាប់ជនសង្សយ័កំពង់ត្រូវបានខាងចៅក្រមកំពង់ធ្វើការសាកសួរបន្តផងដែរ ៕ ដោយលោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *