សម្ព័ន្ធ យុវជន ស្រលាញ់ សន្តិភាព សាខា ខេត្តកំពង់ចាម បេីក យុទ្ធនាការ ចែក ម៉ាស ជូន ប្រជាពលរដ្ឋ ដេីម្បី ពញ្ញាក់ ស្មារតី ឲ្យ បន្ត ការ ប្រុងប្រយ័ត្ន ការ ឆ្លង ជំងឺ កូវីដ- ១៩

កំពង់ចាម :  ដោយ អនុវត្ត តាម ការ ណែនាំ របស់ ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ នាព្រឹក ថ្ងៃ ទី ១៩  ខែមិនា  ឆ្នាំ ២០២១ នេះ  សម្ព័ន្ធ  យុវជន ស្រលាញ់ សន្តិភាព សាខា  ខេត្តកំពង់ចាម  សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន  បាន បេីក យុទ្ធនាការ  ចែក ម៉ាស ជូន ប្រជាពលរដ្ឋ  នៅ  ផ្សារ ព្រែក ដេីម ចាន់  ផ្សារ ៧មករា   និង ទីសាធារណៈ  នានា  ក្នុង ក្រុង កំពង់ចាម  ដេីម្បី ពញ្ញាក់ ស្មារតី ឲ្យ បន្ត ការ ប្រុងប្រយ័ត្ន  ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  ក្នុង សហគមន៍  ។

ដោយមានការ  សម្របសម្រួល ពី លោក   ឃន  ប្រុស  នាយក រដ្ឋបាល សាលា ខេត្ត កំពង់ចាម  និង ជា ប្រធាន ប្រតិបត្តិ សាខា សម្ព័ន្ធ យុវជន ស្រលាញ់ សន្តិភាព  តាម រយៈ  យុទ្ធនាការ នេះ  ក្រុម ការងារ  យុវជន ស្រលាញ់ សន្តិភាព  ក៏បាន ធ្វេី ការ ផ្សព្វផ្សាយ អំពី សារ អប់រំ នានា របស់ ក្រសួង សុខាភិបាល  ជាពិសេស ការ ចូលរួម អនុវត្ត តាម កន្លង ថ្មី របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  តាម រយៈ   ៣ ការពារ  ៣កុំ  ដោយ មាន ការ ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ  លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល  និង រក្សាគម្លាតសុវត្ថិភាពសង្គម  ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ។ ដោយ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល  កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ  និង កុំប៉ះពាល់គ្នា  ផងដែរ  ។

គួរ រំលឹក  ថា  បន្ទាប់ ពី ទទួល បានម៉ាស ដែល ជា អំណោយ របស់ សប្បុរសជននានា  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម   ក៏បាន ធ្វើ កា បែងចែក ម៉ាស  ទាំងនោះ ទៅ ឲ្យ មន្ត្រី តាម អង្គភាព នានា  និង ក្រុម ការងារ  យុវជន ស្រលាញ់ សន្តិភាព  ចំនួន ២៥០០ម៉ាស  សម្រាប់ យក ទៅ ចែក បន្ត ជូន ប្រជាពលរដ្ឋ  នៅ តាម ផ្សារ  និងតាម ទីសាធារណៈ   ឬនៅ តាម តំបន់ ទីប្រជុំជន នានា  ដេីម្បី ពញ្ញាក់ ស្មារតី  រំលឹក ដាស់តឿន   ដល់ បងប្អូន ប្រជាពលរដ្ឋ យើង  ឲ្យ មាន ការ ពាក់ ម៉ាស់ ជា ប្រចាំ   កុំបី មាន ការ ធ្វេសប្រហែស ឡេីយ  ព្រោះ ជំងឺ កូវីដ -១៩  មិន ដឹងជា មាន នៅទីណា ខ្លះ ទេ  ហើយ វា អាច ឆ្លង បាន គ្រប់ ពេល  ដូច្នេះ យើង ត្រូវ ការពារ ប្រសើរ ជាង ព្យាបាល   ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *