អភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំកូវីដ១៩ ក្របខ័ណ្ឌ ទូទាំងខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសតាមរយះវីដេអូ Zoom

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ៦កើត  ខែចេត្រ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី ១៩  ខែមីនា  ឆ្នាំ២០២១នេះ  ឯកឧត្តម  ម៉ែន  វិបុល  អភិបាលខេត្តស្វាយរៀង  និងជាប្រធានអនុគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំកូវីដ១៩  ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង  រួមទាំងឯកឧត្តមអភិបាល រងខេត្ត  ឯកឧត្តម  អនុប្រធាន  អនុប្រធានអចិន្ត្រៃយ៍  និងសមាជិក  នៃអនុគណៈកម្មការព្រមទាំងមន្ត្រី ពាក់ព័ន្ធមួយចំនួនទៀត  បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩  ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសតាមរយះវីដេអូ  Zoom ក្រោមអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ ក្រសួងសុខាភិបាល  និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ១៩  ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ កិច្ចប្រជុំនេះបានពិភាក្សាទៅលើ ការបង្កើតអនុ គណៈកម្មការ  និងបែងចែកតួនាទីភារកិច្ច  និងធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពផ្តល់វ៉ាក់សាំង  បង្ហាញដោយឯកឧត្តម  ឡូ  វាសនាគីរី  រដ្ឋលេខាធិការក្រសួងសុខាភិបាលផងដែរ៕ដោយ សាយ ហ្គន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *