ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម លើកទី២

ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឃុន ធាងលី មេបញ្ជាការរងកងទ័ពជើងគោកប្រចាំទីបញ្ជាការបំរ៉ុងកងទ័ពជើងគោកព្រះវិហារ  រួមនិងឯកឧត្ដម ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ នៅក្នុងតំបន់ប្រតិបត្តការសឹករងព្រះវិហារ ស្ថិតក្នុងភូមិ សំរោង សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចាក់ទៅលើនាយ នាយទាហាន ពលទាហាននៅលើទី២នេះ គឺមានសារសំខាន់ខ្លាំងណាស់ អាចជួយការពារការចម្លងមេរោគកូវីដឥ១៩បាន។ឯកឧត្ដម បញ្ជាក់បន្ថែមថា ទោះយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងការពារចំនួន២ដងក៏ពិតមែន តែត្រូវបន្ត ថែរក្សាអនាម័យ សុខភាពផងដែរ ពិសេសត្រូវគោរពតាមអនុសាសន៍ ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺ៣ការពារ និង៣កុំ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។

ក្នុងនាមអង្គភាពតំបន់សឹករងព្រះវិហារ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាក្រសួងសុខាភិបាល ដែលបានខិតខំបង្កើតយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនៅពេលនេះ។ឯកឧត្ដម មេបញ្ជាការ បានណែនាំដល់អ្នកស្ម័គ្រចិត្ត ទទួលការចាក់វ៉ាក់សាំងទាំងអស់ សូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីរក្សាគុណភាពថ្នាំ វ៉ាក់សាំងកូវីដ-១៩នេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី២នៅថ្ងៃនេះ មានកំលាំងទីបញ្ជាការបំរ៉ុង ព្រះវិហារកងទ័ពជើងគោក កំលាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនិងកំលាំងតំបន់ប្រតិបត្តិការ សឹករងព្រះវិហារផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *