ស្រវឹងកុំបើកបរបើបើកបរកុំបើកបុក៖រថយន្តCAMRYឆ្លាមម្ចាស់បើកបរក្នុងស្ថានភាពស្រវឹងរេចង្កូតចូលមកបុករថយន្តដឹកសំណាញ់ដែកខូតខាចយ៉ាងដំណំតែសណាងរងរបួសស្រាលនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖បុរសរងរបួសស្រាលខណៈដែលស្រវឹងស្រាឡើងជោគជាំបើកបររេចង្កូតទៅបុករថយន្តhiyandaiដឹកសំណាញ់ដែកបណ្តាលអោយខូចខាតរថយន្តយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ៈ០៥នាទីប្រលប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ៣១៧ ស្ថិតក្នុងភូមិ អង្រ្គង ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក CAMRY ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q.3427 បើកបរដោយបុរសម្នាក់ឈ្មោះ សេក ណារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ ចំបក់កោង ឃុំ ចក ស្រុក រំដួលខេត្តស្វាយរៀងធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកចំចំហៀងរថយន្តម៉ាកHIYANDAI ពណ៌ សរ ស្លាកលេខ ស្វាយរៀង3D.2365 ដឹកសំណាញ់ដែកដែលធ្វើដំណើរពីត្បូងទៅខាងជើងបញ្ច្រាសទិសគ្នាបណ្តាលឲ្យរថយន្តCAMRYឆ្លាមខូចខាតធ្ងន់ម្ចាស់គ្រាន់តែរងរបួសស្រាលចំណែក រថយន្តដឹកទំនិញHIYANDAI ខូចខាតស្រាល)។ចំពោះមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយើងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ។

+មូលហេតុៈ អ្នកបើកបររថយន្តCAMRYឆ្លាមរេចង្កូតចូលមកបុករថយន្តដឹកទំនិញក្នុងស្ថានភាពស្រវឹង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *