ឯកឧត្តម ឧត្ដម សេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជារការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខយោធិន និងគ្រួសារយោធិន ដែលកំពុងធ្វើចត្តាឡីស័កនៅពេទ្យគិលានដ្ឋានតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ

ព្រះវិហារ៖នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដម សេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជារការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខយោធិន និងគ្រួសារយោធិន ដែលកំពុងធ្វើចត្តាឡីស័កនៅពេទ្យគិលានដ្ឋានតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ដែលពួកគាត់ទាំង ៦នាក់ បានចេញក្រៅខេត្ដដោយមានធុរៈផ្ទាល់ខ្លួនមិនអាចខានបានដូចជាទៅធ្វើបុណ្យសពឪពុករបស់គាត់ និងទៅយកក្រុមគ្រួសារគាត់ផងដែរ ។  បន្ទាប់ពីត្រឡប់មកវិញអង្គភាពតម្រូវឱ្យពួកគាត់ធ្វើចត្ដាឡីស័កចំនួន១៤ថ្ងៃ ។

ក្នុងឱកាសនោះដែរឯកឧត្ដម មេបញ្ជាការ ក៏បានផ្ដាំផ្ញើរទៅកាន់បងប្អូនត្រូវធ្វើយ៉ាងណាយកចិត្ដទុកដាក់មើលថែ និងតាមដានសុខភាពរបស់ខ្លួនឯងអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល  ។

សូមបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលធ្វើចតាឡីសកនេះពួកគាត់មិនមានអាការៈអ្វីគួឱ្យកត់សំគាល់ឡើយ ហើយក្នុងនោះដែរ ឯកឧត្តម បានឧបត្ថម្ភសម្ភារ:មួយចំនួន ដោយក្នុងម្នាក់ៗទទួលបាន ទឹកក្រូច១កេស ,ម៉ីម៉ាម៉ា១កេស ,ស្ករស១កញ្ចប់ ,ទឹកសុទ្ធ ១កេស និងថវិកាមួយចំនួនផងដែរ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *