លោក សុខ សាន្តតារ៉ា អភិបាលនៃគណៈអភិបាលស្រុកអញ្ចើញជាអធិបតីក្នុងពិធីក្រុងពាលី សាងសង់វេទិការ០១ខ្នង ទំហំ១៥ម៉ែត្រ គុណ ២៧ម៉ែត្រ នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ

ស្រុកឆែប៖ លោក សុខ សាន្តតារ៉ា អភិបាលនៃគណៈអភិបាលស្រុក និងលោក ឆេង ហោន ប្រធានក្រុមប្រឹក្សាស្រុកព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ងពិធីក្រុងពាលី សាងសង់វេទិការ០១ខ្នង ទំហំ១៥ម៉ែត្រ គុណ ២៧ម៉ែត្រ នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ សមាសភាពចូលរួម ប្រធានមន្ទីររៀបចំដែនដី នគររូបណីយកម្ម និងសំណង់ខេត្ត ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុក កងកម្លាំង ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក និងមេឃុំទាំង៨។

លោក សុខ សាន្តតារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែបបានអោយដឹងថា វេទិការនេះ ជាសមទ្ធផលថ្មីដែលជារចនាបទ និងស្មាដៃកូនខ្មែរជាអ្នកសាងសង់ ដែលត្រូវចំណាយថវិការបស់ខេត្តទាំងស្រុង។ហើយការសាងសង់វេទិការនេះឡើងគឺសម្រាប់រៀបចំពិធីផ្សេងៗក្នុងគោលបំណងរឹតចំណងសាមគ្គីភាព រវាងស្រុកឆែប ខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា និងស្រុកខួង ខេត្តចម៉្បាសាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អតាំងពីមុនរហូតដល់បច្ចុប្បន្ន ជាព្រំដែនមានសន្តិភាព និងមិត្តភាពជារៀងរហូតផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *