គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ- ១៩ ខេត្តកំពង់ចាម ទទួល ជំនួយ ពី ព្រះរាជអាជ្ញា អម សាលា ដំបូង ខេត្ត និង គ្រឹះស្ថាន ប្រសើរ ហ្វាយនែន

 

កំពង់ចាម : ដេីម្បី ចូលរួម  ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ -១៩  ក្នុង សហគមន៍  នារសៀលថ្ងៃ ទី ១៨  ខែមិនា  ឆ្នាំ ២០២១ នេះ  ឯកឧត្ដម  វង្ស  ប៊ុន វិសុទ្ធ  ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម  និង លោកជំទាវ  បានជួយ ឧបត្ថម្ភ ថវិកា  ចំនួន  ៤លានរៀល  និង គ្រឹះស្ថាន ប្រសើរ ហ្វាយនែន  បានជួយ ឧបត្ថម្ភ  មីជាតិ  ចំនួន ១០០កេស  ទឹក បរិសុទ្ធ  ១០០កេស  អាល់កុល   ១៥០លីត្រ  និង ម៉ាស   ចំនួន ៥០០០  ជូនដល់ គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ខេត្តកំពង់ចាម  សម្រាប់ ជួយទំនុកបម្រុងដល់ អ្នក ធ្វើ ចត្តាឡីស័ក  និង សម្រាប់ ចាត់ចែង ក្នុង យុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩  ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត  ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន ថ្លែងអំណរគុណ ចំពោះ  ឯកឧត្តម  វង្ស  ប៊ុន វិសុទ្ធ  ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម  និង គ្រឹះស្ថាន ប្រសើរ ហ្វាយនែន  ដែល បាន ជួយ ឧបត្ថម្ភ  ទាំង ថវិកា  និង ផ្នែក សំភារៈ  ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  នាពេលនេះ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេស ពលករ ចំណូល ស្រុក ត្រឡប់មកពីប្រទេស ថៃ ដែល កំពុង  ធ្វើចត្តាឡីស័ក  ។

ហើយ ក៏ជា ការ ជួយ ដល់ ក្រុមការងារចុះបំពេញ បេសកកម្ម  ការពារទប់ស្កាត់ ការរីករាលដាលនៃ ជំងឺ កូវីដ -១៩  ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដេីម្បីរួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាលដាល នៃ ជំងឺ កូវីដ-១៩  ដែលជាជំងឺរាតត្បាតលេីសកលលោក ក្នុងពេលបច្ចុប្បន្ននេះផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *