ខេត្តកំពង់ឆ្នាំង: បើទោះជាអាជ្ញាធខេត្តកំពង់ឆ្នាំងធ្វើការផ្អាក់ជាបណ្តោះអាសន្ននៅកម្មវិធីមង្គលការ ពិធីជប់លៀងនិងការជួបជុំផ្សេងៗសាលារៀនរដ្ឋនិងគ្រិះស្ថានឯកជននៅខេត្តកំពង់ឆ្នាំងត្រូវគេមើលឃើញថានៅតែដំណើរការរៀនសូត្រជាធម្មតាទេគ្រាដែលផ្ទុះឡើងនៅជម្ងឺកូវិដ១៩ ផ្ទុះឡើងនៅសហគមន៍ ២០គម្ភះ។នាយកសាលាបឋមសឹក្សាគំរូក្រុងកំពង់ឆ្នាំងលោក និង អង្គា បានអោយដឹងនៅថ្ងៃទី១៨មីនា ២០២១ នេះថាសាលាបឋមសឹក្សាគំរូក្រុងកំពង់ឆ្នាំក៍ដូចសាលានៅ ទូទាំងប្រទេសដែរកំពង់ដំណើរការ នេះមិនមានការរាត្បាតពីជម្ងឺកូវិត១៩ទេហើយសាលាមួយចំនួនដែលបានបិទកន្លងទៅនេះវាបណ្តាលមកពីការរីករាលដាលជម្ងឺកូវិត១៩ខ្លាំងទើបត្រូវបានបិទ ។ លោកនាយកសាលាគំរូក្រុងបានអោយដឹងទៀតថា សាលានេះលោកបានធ្វើការអប់រំណែនាំដល់ លោកគ្រូ អ្នកគ្រូ សិស្សទាំងអស់ ស្តីពីការការពារ៣កុំ៣ការពារជាប្រចាំតាមការណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡា ។ លោកថាជាវិធានការនៃការធ្វើនេះបានរៀបចំត្រឹមត្រូវទី១អប់រំក្មេងៗសិស្សានុសិស្សចេញពីផ្ទះមកត្រូវពាក់ម៉ាស់ការពារហូតដល់សាលានិងមានគណះម្មាការទទួលមើលបន្ទុកត្រួតពិនិត្យមើលកុមាដោយមើលកម្តៅនិងបាញ់អាកុលផងដែរ ។ លោកនាយកសាលាបានធ្វើការសំណូមពដល់មាតាបីតាសិស្សត្រូវតែថែរក្សានៅក្នុងសហគមន៍ក្នុងគ្រួសារមានសុខភាពល្អនាំអោយសាលាមានដំណើរការហើយបើគ្រួសារមិនមានសុខភាពល្អទេសាលាក៍ត្រូវតែបិទដែរដោយសារចម្លងជម្ងឺកូវិត១៩ ក្នុងនោះមាតាបីតាត្រូវតែអនុវត្តតាមវិធានការណែ នាំរបស់ក្រសួងសុខាភិបាល ។ ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង លោក ស៉ឹម ប្រឹម បានឲ្យដឹងតាមទូរស័ព្ទនៅ ថ្ងៃទី ១៨ មីនា ២០២១នេះ ថាសាលាបឋមសិក្សាអនុវិទ្យាល័យ វិទ្យាល័យទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងមិនត្រូវបានបិទទ្វារទេគ្រាដែលដែលផ្ទុះឡើងនៅជម្ងឺកូវិត១៩នៅក្នុងសហគមន៍២០គម្ភះនោះខាងមន្ទីបានធ្វើការអប់រំណែនាំដល់នាយកសាលាលោកគ្រូអ្នកគ្រូទាំងអស់ត្រូវធ្វើយ៉ាងណាអោយសិស្សានុសិស្សពាក់ម៉ាស់លៀងដៃនិងអាកុលឬជែលដើម្បីការពារទប់ទប់ស្កាត់ការរីករាលដាលនៃជំងឺ គូវិដ១៩ និងតាមបណ្តាសាលាទាំងអស់ត្រូវតាមដានជាប្រចាំ ។
ក្នុងនោះផងដែតាមបណ្តាសាលានៅតាមក្រុងនិងស្រុកត្រូវធ្វើយ៉ាងណាអនុវត្តន៍អោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕ដោយលោកស្រី សាន ផល្លា