អភិបាលខេត្តកំពង់ចាម លើក គម្រោង ជួសជុលច្រាំងទន្លេ ដែល រងការបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋ រស់នៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក

កំពង់ចាម :  ដោយ ឆ្លើយ តបទៅតាមសំណូមពរ បស់ បងប្អូន ប្រជាពលរដ្ឋ រស់នៅ ក្នុង ស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលបានស្នើសុំមកឯកឧត្តមអភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គ  បន្ទាប់ ពី រងការ បាក់ស្រុតកាលពីឆ្នាំកន្លងទៅ បណ្ដាល ឲ្យ រងផលផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំរបស់បងប្អូនប្រជាជនជាច្រើនហិកតា។

ដើម្បីពន្លឿនដល់ការងារខាងលើឲ្យមានប្រសិទ្ធិភាព និងដើម្បីបំពេញនូវតម្រូវការរបស់ ប្រជាពលរដ្ឋនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ  បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេ  ដែល រងការ បាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋនៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរ បានសហការ ជាមួយ ដៃគូ ក្រុមហ៊ុនឯកជន មួយ នឹងធ្វើការបូម យក ខ្សាច់ និង ដី ពីតំបន់ កោះ តូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាម គម្រោង ផែនការកន្លងមកដែលខាង ក្រុមហ៊ុន ទទួល ការស្ថាបនា ក្នុងការទប់ស្កាត់ ការបាក់ ច្រាំងទន្លេ នេះ គឺ ប្រើប្រាស់ បាវ ខ្នាតយក្សឈ្មោះ GEO-TEXTILE សម្រាប់ ច្រក ដី និង ខ្សាច់ដូច វិធានការ ខាង ក្រសួង ធនធានទឹក និង ឧតុនិយម ដែលបានស្ថានាជាច្រើន កន្លែងនាពេលកន្លងមក ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងអំពីសារសំខាន់ នៃ ការ បូម យក ដី និង ខ្សាច់ ពី តំបន់ កោះ តូច នេះ គឺ ដើម្បី ជួយ ទប់ស្កាត់ ការបាក់ ច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ផលដំណាំនិងភូមិកររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេខាងលើនេះ និងដើម្បីចាក់ បំពេញ ដី តំបន់ អភិវឌ្ឍនានា និង ជាពិសេសដើម្បីសម្រួល ដល់ ចរាចរណ៍ផ្លូវទឹក ទន្លេមេគង្គ កកុំឱ្យស្ទះ ដែលនាំឲ្យមានការបាក់ ស្រុតច្រាំង ទន្លេជាបន្តទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *