ចងអង្រឹងមិនប្រុងប្រយ័ត្នបណ្តាលអោយបាក់បង្គោលចងខ្សែបោកក្បាលទៅនិងដីស្លាប់ភ្លាមៗ!

ស្ទឹងត្រែង:បុរសវ័យចំណាស់ម្នាក់មកពីខេត្តរតនគិរីមកលេងបងប្អូននៅស្រុកសេសានបានស្លាប់ភ្លាមៗនៅនិងកន្លែងហេតុខណ:យកអង្រឹងមកចង និងបង្គោលឈើពុកដែលគេទុកយូរ ហើយបាក់បោក ក្បាលទៅនិងដី នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នៅចំណុចភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

តាមរបាយការណ៍របស់មន្ត្រីប៉ុស្តិ៍នគរបាលបានឲ្យដឹងថា: ជនរងគ្រោះឈ្មោះ ម៉ង ថាវ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិម៉ារ៉ាច ឃុំប៉ាអរ ស្រុកអូរជុំ ខេត្តរតន:គីរី បានមកលេងបងប្អូន នៅភូមិឃុំ កើតហេតុខាងលើ គាត់បានយកអង្រឹងក្រណាត់នីឡុងពណ៌ខៀវ មកចងដេកលេងនៅខ្ទមមាត់ទន្លេ គោលបំណងស្រូបយកខ្យល់អាកាសនៅមាត់ទន្លេ ដោយគាត់ចងមិនបានពិនិត្យឬសួនាំពីម្ចាស់ផ្ទះ ជាមុន ហើយក៍មិនបានដឹងថាបង្គោលឈើពុកឡើយ ទើបធ្វើឲ្យបាក់ទៅគៀបនិងឃ្នាបខ្ទមកម្ពស់ ពីដីប្រហែល៦០សង់ទីម៉ែត្រ ហើយត្រូវបានបង្គោលបាក់ធ្លាក់សង្កត់ពីលើ ទើបបណ្ដាលឲ្យស្លាប់តែ ម្តង។

ក្រោយការពិនិត្យនិងកោសល្យវិច័យមក សមត្ថកិច្ចក៏បានប្រគល់សាកសពខាងលើ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងនោះផងដែរក្នុងនាមគណៈបញ្ចាការឯកភាព ស្រុកសេសាន ក៏បានចូលរួមរំលែកទុក្ទ និងនាំបច្ច័យតាមសទ្ធារបស់ក្រុមការងារស្រុក បានប្រគល់ជូន គ្រួសារសពដើម្បីចាត់ចែងផងដែរ៕ ឡុង កាន់សំនៀង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *