អភិបាលខេត្តត្បូងឃ្មុំ នាយក អំណោយ កាកបាទក្រហម កម្ពុជា ចែកជូនពលករ ដែល កំពុង ធ្វើចត្តាឡីស័ក

ត្បូងឃ្មុំ:  ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃ ទី ១៨  ខែមិនា  ឆ្នាំ ២០២១ នេះ  បាននាំយកអំណោយសាខាកាក បាទក្រហមខេត្ត ទៅចែកជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សួង ក្នុងក្រុងសួង  ខេត្តត្បូងឃ្មុំ  ដោយមានការ អញ្ជើញ ចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការ និងក្រុមការងារសាខាកាកបាទ ក្រហមខេត្ត-ក្រុង ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ។  មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិង សួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនពលករទាំងអស់ ដោយក្តីនឹករលឹកបំផុត។ ឯកឧត្តមអភិបាលខេត្ត  ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត គូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះគឺមាន វត្តមាន សម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា ទោះបី សម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៍ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ ដៃបងប្អូនប្រជាពរដ្ឋគ្រប់ៗគ្នា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ក្រោយ១៤ថ្ងៃ បើមិនមានវិជ្ជមានជំងឺ covid-19ទេ នឹងបានត្រឡប់ទៅគេហដ្ឋានវិញជាក់ជាមិនខាន ដោយបន្តអនុវត្តន៍តាមវិធានការការនានា ពិសេស <<៣កុំ ៣ការពារ>>។បន្ថែមពីនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនពលករ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការ គេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 នៅកម្ពុជា។សូមជម្រាបថា: នៅមណ្ឌលចត្តាឡីស័កសម្ដេចតេជោហ៊ុនសែន ក្រុងសួងនេះ មានបងប្អូនពលករចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *