ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និង ទទួលយក អង្ករ សម្ភារ និងថវិកា ពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សម្ភារ និងថវិកា ដែលលោក សោម សុធាអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ឧបត្ថម្ភដល់ ស្នងការដ្ឋាននគរបាលខេត្ត រួមមាន៖ អង្ករចំនួន ០១ តោន ម៉ាស ០៣ កេស ស្មើនឹង ៧,៥០០ម៉ាស់, អាល់កុល ៩០លីត្រ និងថវិកា ០២ លានរៀល។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ដែលបាន នាំយកសម្ភារ និងថវិកា មកឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្ត ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ពិសេសគាំទ្រសកម្មភាពរបស់កងកម្លាំងនគរបាល ក្នុងការថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិ បានល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានជូនពរដល់លោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ព្រមទាំងក្រុមការងារ និងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រកបអាជីវកម្ម រកទទួលទានមានបានគ្រប់ពេលវេលា និងជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ផងដែរ៕